ឆៃលី ដាឡែន ច្រណែនតារាសិចស៊ីស្រករក្រោយ មិនយីអ៊ុនដាក់ដូចនាង ??

រាជធានី​ភ្នំពេញ : តារាចម្រៀង​ ឆែ​លី ដា​ឡែ​ន ដែល​ចេញទៅ​សម្ដែង​នៅ​អាមេរិក រួមជាមួយ​សិល្បករ​មួយចំនួនទៀត​នោះ បាន​នៅ​បន្ដ​រហូតដល់​ចុងខែ​កក្កដា ឆ្នាំ​២០១៦ លើស​កំណត់​ពីមុន ​យ៉ាងយូរ​ត្រឹម​ចុងខែ​មេសា​។ អ្នកនាង​ឆៃលី ដា​ឡែ​ន លោក ​មាស សាលី និង​កញ្ញា​លី​លី បាន​ចាក​ចេញពី​កម្ពុជា កាលពី​ខែមីនា ឆ្នាំ​២០១៦ ។ ដា​ឡែ​ន ​ដែល​និយម​ឈុត​សម្លៀកបំពាក់​សិច​ស៊ី​នោះបាន​រៀបចំខ្លួន​បែប​ ស្រគត់ស្រគំ ដើម្បី​ជៀស​ពី​មតិ​រិះគន់ និង​ប៉ះពាល់​ដល់​អាជីព​របស់ខ្លួន​។ ស្រមោល​អាក្រក់​នាពេល​កន្លងមក ធ្វើឱ្យ​នាង​បាក់ស្បាត​។

ឆៃលី ដាឡែន ច្រណែនតារាសិចស៊ីស្រករក្រោយ មិនយីអ៊ុនដាក់ដូចនាង ??

​ឆៃលី ដា​ឡែ​ន  បាន​បញ្ជាក់ថា នាង​ត្រូវ​បន្ដ​សម្ដែង​នៅ​អាមេរិក​រហូតដល់​ខែកក្កដា​ឯណោះ​។ ពីមុន​គ្រោង​យ៉ាងយូរ​ចុងខែ​មេសា ត្រូវ​ត្រឡប់មក​ស្រុក​វិញ​។ ដា​ឡែ​ន និង​ក្រុម​របស់​នាង​បានសម្រេច​ចិត្ត​ទទួលយក​កិច្ចសន្យា​បន្ដ​តាម​សំណូមពរ​ ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ​។ ទោះជា​នឹក​ស្រុក ក៏​ពួកនាង​បង្ខំ​ចិ​ត្ដប​ន្ដ​នៅ​សម្ដែង​ដែរ​។​

ឆៃលី ដាឡែន ច្រណែនតារាសិចស៊ីស្រករក្រោយ មិនយីអ៊ុនដាក់ដូចនាង ??

ដា​ឡែ​ន និយាយទៀតថា ៖ «​ការសម្ដែង​របស់ខ្ញុំ​លើក​នេះ គឺ​ប្រើ​រូបភាព​បែប​ស្រគត់ស្រគំ​ជាង​មុន​ស្ទើរតែ​ទាំងស្រុង គឺ​ប្រើ​ឈុត​សម្លៀកបំពាក់​បិទ​ជិត​បែប​បុរាណ​ប្រពៃណី​ខ្មែរ ក៏​ព្រោះតែ​មិន​ហ៊ាន​ស្លៀកពាក់​សិច​ស៊ី​ដូច​លើក​មុន​ឡើយ​។ កន្លងមក​នាង​ខ្ញុំ​មិនបាន​គ្រ​ឈុត​យេៗ ផង​នៅមាន​អ្នក​បង្ហោះ​រូប​ចាស់​ជាន់ ពន្លិច​នាង​ខ្ញុំ​។ នាង​ខ្ញុំ​ឆ្ងល់​ណាស់​នៅ​ស្រុក​ខ្មែរ​មាន​តារា ថ្មីៗ​មួយចំនួន​គេ​លេងខ្លួន​ចេញ​គល់​ទ្រូង ស្លៀកពាក់​សិច​ស៊ី​ស្ទើរ​ស្រាត​អស់​សម្លៀក​ពាក់ បើ​មើលទៅ​ខ្លាំង​ជាង​នាង​ខ្ញុំ​ដប់​ម្ភៃ​ដង​ហេតុ​អី​ក៏​មិន​ថា​។​

​ចំពោះតែ​ដា​ឡែ​ន​មួយ មាន​អ្នក​អង្គុយចាំ​រិះគន់​អត់​ស្វាង​ម្ដង​ហើយ​ម្ដងទៀត បែប​ចង់ឱ្យ​នាង​ខ្ញុំ​អត់​ការងារ ឬ​ចង់​បិទ​អាជីព​នាង​ខ្ញុំ ឲ្យ​ទៅ​ស្រុក​ខ្មែរ​វិញ​ទិញ​ត្រីងៀត ត្រីឆ្អើរ ហូប​មួយជីវិត​ទើប​លែង​ទើស​ពី​ការ​ស្លៀកពាក់​របស់​នាង​ខ្ញុំ​។ ពិតជា​ឆ្ងល់​គេ​វិញ​ដូចជា​សុខ​ណាស់​។​

យ៉ាងណា​នាង​ខ្ញុំ មិន​បណ្ដោយឱ្យ​រឿង​ចាស់​ជាន់ឈ្លី​ទៀត​ទេ ស្រប​ពេលនេះ​បងប្អូន​នៅ​អាមេរិក ម្នាក់ៗ គាត់​ស្រលាញ់​នាង​ខ្ញុំ ស្រលាញ់​ក្រុម​សិល្បករ​ខ្មែរ​កាន់តែច្រើន ខ្លះ​ថា​នាង​ខ្ញុំ​ពិតជា​ប្លែក​ជាង​ពីមុន ដូចជា​ស្រគត់ស្រគំ​មិន យេៗ​ដូច​មុន ហើយ​មើលទៅ​ពិតជា​ស្អាត​ម្ប៉ា​ង​ដែរ​ការ​គ្រង​សម្លៀកបំពាក់​បែបនេះ ពិតជា​សម​នឹង​ការលើកតម្កើង​ប្រពៃណី​ខ្មែរ គ្រា​យើង​នៅ​ស្រុក​គេ​»។​

​ការបន្ដ​ការសម្ដែង​ជាច្រើន​ខែ​ទៀត​នៅ​អាមេរិក ឆៃលី ដា​ឡែ​ន និយាយថា ដើម្បី​បំពេញចិត្ត​អ្នកគាំទ្រ និង​ចាត់ទុកថា​ជា​សំណាង​មួយ​ដែរ ដែល​អាជីព​សិល្បៈ​របស់​នាង​នៅតែ​លូតលាស់​ទៅមុខ ដោយមាន​អ្នក​ចូលចិត្ត​ទាំង​ក្នុង និង​ក្រៅ​ស្រុក ។ ឆែ​លី ដា​ឡែ​ន និយាយថា នាង​នឹង​មក​កម្ពុជា​វិញ​នៅពេល​ចប់​ភារកិច្ច​៕

ឆៃលី ដាឡែន ច្រណែនតារាសិចស៊ីស្រករក្រោយ មិនយីអ៊ុនដាក់ដូចនាង ??