សំណើច​ខ្លី​ៗ៖ រឿង​​ក្បាល​ពោះ​

ក្មេង​​​ប្រុស​តូច​​​ពូកែ​ឆ្ងល់​​​​ម្នាក់​ឈ្មោះ​ច្រូច​​​កំពុង​​​អង្គុយ​ចាំ​​ម៉ាក់​របស់​វា​ពិនិត្យ​ពោះ​​​​​​ក្នុង​បន្ទប់​របស់​​គ្រូ​ពេទ្យ​។ អំឡុង​ពេល​​អង្គុយ​ចាំ ច្រូច​បាន​ឆ្លៀត​សួរ​ទៅ​កាន់​​​​ស្ត្រី​​​​ពពោះ​​ម្នាក់​ដែរ​​ដែល​​អង្គុយ​ក្បែរ​វា​រង់ចាំ​ការ​ពិនិត្យ​​មើល​ពោះ។

 

ច្រូច៖ មីង​! ថី​បាន​​ក្បាល​ពោះ​មីង​ធំ​​​​​ចឹង​!?
ស្ត្រី៖ អូហ៍ មីង​មាន​អា​អូន​តូច​​ក្នុង​ពោះ​ហ្នឹង​ណា​! (ស្ត្រី​មាន​ផ្ទៃ​ពោះ​តប)
ច្រូច៖ អូហ៍​ចឹង​ មីង​មាន​អា​អូន​តូច​ក្នុង​ពោះ​!? (ច្រូច​​សួរ​តប​វិញ​ដោយ​បើក​ភ្នែក​ធំ​ៗ)
​​​ស្ត្រី៖ ចាស! (ស្ត្រី​ឆ្លើយ​តប​វិញ​ដោយ​រាង​ឆ្ងល់)
ច្រូច៖ មីង អា​អូន​ក្នុង​ពោះ​មីង ជា​អា​អូន​ល្អ​ អត់​ក្បាល​ខូច​មែន?
ស្ត្រី៖ ចា! អា​អូន​តូច​​ក្នុង​ពោះ​មីង​ ជា​កូន​ល្អ​ អត់​ក្បាល​ខូច​ទេ (ស្ត្រី​មាន​ផ្ទៃ​ពោះ​តប​វិញ​ទាំង​ញញឹម​​​ក្នាញ់​នឹង​ច្រូច)
ច្រូច​៖ បើ​អា​អូន​អត់​ក្បាល​ខូច ថី​បាន​មីង​ញ៉ាំ​វា​ចូល​ក្នុង​ពោះ​ចឹង​!!!
ស្ត្រី​៖ អឺ…​!!!

 

សំណើច​ខ្លី​ៗ៖ រឿង​​ក្បាល​ពោះ​

 

ចុចអាន៖  សំណើច​ខ្លី​ៗ៖ រឿង​​មូលហេតុ​សក់​ស្កូវ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ academictips
​​​
​​
​​​​​