មុខងារ​ Siri លើ iPhone បាន​​សង្គ្រោះ​ជីវិត​ក្មេង​ស្រី​អាយុ​ ១​ ​ខួប

“Always on Siri” ជា​មុខងារ​ថ្មី​ដែល​ក្រុមហ៊ុន​ Apple បាន​បំពាក់​លើ​ iPhone 6s និង​ 6s Plus ដោយ​វា​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បើក​មុខងារ​ “Siri” ដោយ​គ្រាន់​និយាយ​ថា​ “Hey Siri”។ ដោយ​សារ​លក្ខណៈ​ពិសេស​នេះ​ទើប​វា​អាច​រួម​ចំណែក​ជួយ​សង្គ្រោះ​ជីវិត​ក្មេង​ស្រី​ម្នាក់។

 

មុខងារ​ Siri លើ iPhone បាន​​សង្គ្រោះ​ជីវិត​ក្មេង​ស្រី​អាយុ​ ១​ ​ខួប

ក្មេងស្រី​ Giana Gleeson​ ដែល​មាន​វ័យ​ ១​ ខួប

 

​ដើម​ទង​នៃ​សាច់​រឿង​គឺ​​​ម្ដាយ​សញ្ជាតិ​អូស្ត្រាលី​មួយ​រូប​ឈ្មោះ​ថា​ Stacey Gleeson ​បាន​ដឹង​តាម​រយៈ​ឧបករណ៍​ត្រួត​ពិនិត្យ​​​ថា​​កូន​ស្រី​វ័យ​ ១​ ខួប​ របស់​ខ្លួន​លែង​ដក​ដង្ហើម។ ដោយ​ហេតុ​​នេះ​អ្នកស្រី​ក៏​ប្រញាប់​ប្រញាល់​ទៅ​កាន់​បន្ទប់​​កូន​របស់​ខ្លួន​ដោយ​មាន​យក​ទូរសព្ទ​ iPhone ទៅ​ជា​មួយ ប៉ុន្តែ​ទូរសព្ទ​នោះ​បាន​ធ្លាក់​ពេល​ដែល​រាវ​រក​កុងតាក់​បើក​ភ្លើង​បន្ទប់ ដោយ​មិន​បាន​រើស​មក​វិញ​ឡើយ។

 

មុខងារ​ Siri លើ iPhone បាន​​សង្គ្រោះ​ជីវិត​ក្មេង​ស្រី​អាយុ​ ១​ ​ខួប

 

​​ភ្លាមៗ​នោះ​អ្នកស្រី​ក៏​បាន​​ស្រែក​ខ្លាំងៗ​​​ថា​ “Hey siri, call the ambulance” ដើម្បី​​ឲ្យ​មុខងារ​ Siri ទាក់​ទង​ទៅ​សេវាកម្ម​សង្គ្រោះ​បន្ទាន់ ស្រប​ពេល​ដែល​អ្នកស្រី​ចាប់​ផ្ដើម​ធ្វើ​ចលនា​ដង្ហើម​ (CPR) ឲ្យ​កូន។ មិន​យូរ​ប៉ុន្មាន​សេវាកម្ម​សង្គ្រោះ​បន្ទាន់​​ក៏​មក​ដល់។

 

ហេតុ​ការ​ខាង​លើ​នេះ​កើត​ឡើង​តាំង​ពី​ខែ​មីនា​មក​ម្ល៉េះ​ ប៉ុន្តែ​ទើប​ចេញ​ផ្សាយ​ជា​ព័ត៌មាន​បន្ទាប់​ពី​អ្នក​ស្រី​ Gleeson ទាក់​ទង​ទៅ​ក្រុមហ៊ុន​ Apple ដើម្បី​អរគុណ​ ដោយ​អ្នក​ស្រី​​ជឿ​ថា​មុខងារ​ Siri លើ​ iPhone បាន​ជួយ​សង្គ្រោះ​ជីវិត​កូន​ស្រី៕

 

​​​​​​​ចុច​អាន៖ ​ស្លាក​លេខ​រថយន្ត​មាន​តែ​ ​លេខ​ ​១​ ​តម្លៃ​ ​ជិត​ ​៥​ ​លាន​ដុល្លារ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ 9to5mac, PhoneArena