ក្រឡាប់​គោយន្ត​ស្លាប់​ម្នាក់ និង របួស​ម្នាក់​ខេត្តរតនគិរី​

Videos


គោយន្តមួយគ្រឿងដឹក ដើមស្វាយចន្ទីបានក្រឡាប់ធ្លាក់ផ្លូវសង្កត់ អ្នកជិះស្លាប់ម្នាក់ និង របួស ២ នាក់ កាលពីថ្ងៃត្រង់ទី ៦ ខែមិថុនា ឆ្នាំ ២០១៦ នៅលើកំណាត់ផ្លូវលេខ ៧៨ ស្ថិតក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

ក្រឡាប់​គោយន្ត​ស្លាប់​ម្នាក់ និង របួស​ម្នាក់​ខេត្តរតនគិរី​

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជន រងគ្រោះដែលបានបាត់បង់ជីវិតដោយសារ គោយន្តសង្កត់ពីលើពេលក្រឡាប់នោះឈ្មោះ តាគោជល់ អាយុ ៤៥ ឆ្នាំ ជនជាតិ គ្រឹង និង អ្នកបើកបររងរបួសធ្ងន់ឈ្មោះ ថុង អៀ ភេទប្រុស អាយុ ៥៤ ឆ្នាំ ដែលអ្នកទាំង ២រស់នៅភូមិកាប្លិញ ឃុំល្បាំង ស្រុកលំផាត់ ខេត្តរតនគិរី។ជនរងគ្រោះឈ្មោះ ថុង អៀ ដែលរបួស ធ្ងន់ត្រូវ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯសាកសពជនរងគ្រោះត្រូវ បានក្រុមគ្រួសារ ដឹកបញ្ជូនទៅលំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។

ក្រឡាប់​គោយន្ត​ស្លាប់​ម្នាក់ និង របួស​ម្នាក់​ខេត្តរតនគិរី​

គោយន្តដឹកកូន ដើមស្វាយចន្ទីដែលបានក្រឡាប់ធ្លាក់ពី លើផ្លូវកម្ពស់ប្រមាណជាង ២ម៉ែត្រ រមៀល មកចូលក្នុងប្រឡាយគ្មានទឹកបានរងការ ខូចខាតយ៉ាងដំណំ ហើយកូនដើម ស្វាយ ចន្ទីមួយចំនួនធំ បានខូចខាតផងដែរ ។

ក្រឡាប់​គោយន្ត​ស្លាប់​ម្នាក់ និង របួស​ម្នាក់​ខេត្តរតនគិរី​

បើតាមសាក្សីឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុ គេបាន ឃើញ គោយន្តខាងលើនេះ បើកក្នុងល្បឿនលឿនដឹកដើមកូនស្វាយចន្ទីពេលមកដល់ជិតចំណុចកើតហេតុគោយន្តមួយគ្រឿងនេះ បានរេចង្កូតចុះឡើងរួចក៏ប្រទាញធ្លាក់ក្រឡាប់មកខាងស្តាំដៃផ្លូវតែម្តង ៕ សថាត់

ក្រឡាប់​គោយន្ត​ស្លាប់​ម្នាក់ និង របួស​ម្នាក់​ខេត្តរតនគិរី​