លោកយាយ​​​​៦៧ឆ្នាំ​លេង​ហ្គីតា​ច្រៀង​ជា​​ភាសា​អង់គ្លេស​​ល្បី​ពេញ​ Facebook​ (វីដេអូ)

លោកយាយ Malinda Herman មកពីទីក្រុងបាងកក បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម Facebookចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីច្រៀងបទ “Why do I love you so” របស់តារាចម្រៀងអាមេរិក Johnny Tillotso អមដោយការលេងហ្គីតាយ៉ាងពីរោះ។

ត្រឹមមកដល់ពេលនេះ វីដេអូរបស់លោកយាយមានអ្នកចូលទស្សនាជាង៥លានដងហើយ។ លោកយាយ Malinda ដែលមានអាយុ៦៧ឆ្នាំនិងជាកូនកាត់ថៃ សិង្ហបុរីនិងYugoslav ធ្លាប់ជាអ្នកចម្រៀងយុវវ័យជាច្រើនឆ្នាំ មុនពេលលោកយាយពិការភ្នែកខាងឆ្វេងដោយសារគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ។ តន្ត្រីគឺជាផ្នែកមួយដែលជួយឲ្យលោកយាយមានអាយុវែង។

លោកយាយ​​​​៦៧ឆ្នាំ​លេង​ហ្គីតា​ច្រៀង​ជា​​ភាសា​អង់គ្លេស​​ល្បី​ពេញ​ Facebook​ (វីដេអូ)

លោកយាយសំឡេងពីរោះរូបនេះបានប្រាប់ Morning News ថា គាត់ស្រឡាញ់ចម្រៀងតាំងពីឆ្នាំ១៩៦០-១៩៧០មកម្ល៉េះ ហើយតារាចម្រៀងដែលលោកយាយចូលចិត្តមាន Elton John និង The Carpenters។ ទាក់ទងនឹងការបង្ហោះវីដេអូចម្រៀងដែលទទួលការចាប់អារម្មណ៍ខ្លាំង លោកយាយបាននិយាយថា គ្រាន់តែចង់បង្ហាញវាទៅកាន់មិត្តភ័ក្ដិ ហើយឆ្មាចិញ្ចឹមរបស់លោកយាយពេញចិត្តណាស់ ពេលដែលលោកយាយលេងហ្គីតា៕

ប្រភព៖ sabay

  • លោកយាយ​​​​៦៧ឆ្នាំ​លេង​ហ្គីតា​ច្រៀង​ជា​​ភាសា​អង់គ្លេស​​ល្បី​ពេញ​ Facebook​ (វីដេអូ)已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:វីដេអូ
Tags: