Justin ចុច​ Follow គណនី Instagram របស់​ Selena ជា​ថ្មី​ម្ដង​ទៀត​

តារា​ចម្រៀង​​វ័យ​ ២២ ឆ្នាំ​ Justin Bieber បាន​ចុច​ Follow ​លើ​គណនី​ Instagram​ របស់​ Selena Gomez សា​ជា​ថ្មី​ បន្ទាប់​​ពី​បាន​ Unfollow ​អតីត​មិត្ត​ស្រី​នេះ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៤។

 

Justin ចុច​ Follow គណនី Instagram របស់​ Selena ជា​ថ្មី​ម្ដង​ទៀត​

 

​​​​សកម្មភាព​ខាង​លើ​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​ប្រទះ​ឃើញ​ ដោយ​ពួក​គេ​បាន​បញ្ចេញ​មតិ​​ផ្សេងៗ​គ្នា​ ក្នុង​នោះ​មាន​​ម្នាក់​លើក​ឡើង​ថា៖ “រង់ចាំ​ឲ្យ​ Selena បើក​ Instagram រួច​ចុច​​ Follow ​Justin វិញ​ ប៉ុន្តែ​​បើ​តាម​ដឹង​នាង​ប្រហែល​ជា​មិន​ធ្វើ​បែប​នេះ​ទេ…”។

 

Justin ចុច​ Follow គណនី Instagram របស់​ Selena ជា​ថ្មី​ម្ដង​ទៀត​

 

កាល​ពី​ខែ​មីនា​ Justin Bieber បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​​ទប់​អារម្មណ៍​លែង​ហ្នឹង​ម្ដង​រួច​មក​ហើយ​នៅ​ពេល​ដែល​ម្ចាស់​បទ​ “Sorry” រូប​នេះ​បាន​បង្ហោះ​រូប​អនុស្សាវរីយ​​ផ្អែមល្ហែម​ថើប​គ្នា​ជា​មួយ​ Selena Gomez ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​យល់​ថា​គូ​ស្នេហ៍​នេះ​បាន​ត្រូវ​​គ្នា​វិញ៕​​​​

 

​​​​​​​ចុច​អាន៖ Selena Gomez ស្លៀក​ឈុត​ក្នុង​បញ្ចេញ​សាច់ឡើង​កប់​​ក្នុង​ MV ថ្មី

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ usmagazine