ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជតិតួកគី ក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦

ក្រុមទាត់ជម្រើសជាតិតួកគី ដែលនឹងធ្វើការបង្ហាញខ្លួនជាលើកទី៤របស់ពួកគេក្នុងយុទ្ធនាការជើងឯកអឺរ៉ុបនោះ នឹងឈានទៅកាន់ការប្រកួតនាពេលខាងមុខនេះ ដោយសម្លឹងរកការធ្វើឲ្យល្អដូចក្នុងយុទ្ធនាការ Euro ឆ្នាំ២០០៨ ដែលនៅពេលនោះពួកគេបានឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
Turkey-ftEuro16

បើទោះបីបានញ្ចប់ក្នុងចំណត់ថ្នាក់លេខ៣ក្នុងការប្រកួតជម្រុះពូល A របស់ពួកគេ ក្រុមជម្រើសជាតិតួកគី ជាក្រុមឈរក្នុងចំណាត់ថ្នាក់លេខ៣ដែលមានពិន្ទុល្អជាងគេ ហេតុនេះ នៅតែអាចឆ្លងផុតវគ្គជម្រុះដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើការប្រកួតក្នុងវគ្គ Playoff ឡើយ។

ក្នុងចំណោមការប្រកួតជម្រុះ១០លើក ពួកគេបានកត់ត្រាជ័យជម្នះ៥លើក ស្មើ៣លើក និងចាញ់២លើក ហើយសម្រាប់យុទ្ធនាការនាពេលខាងមុខនេះ ពួកគេស្ថិតក្នុងពូល D រួមជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ ក្រូអាស៊ី និងសាធារណរដ្ឋឆែក។ ការប្រកួតដ៏ធំបំផុតសម្រាប់តួកគី គឺការជួបជាមួយនឹងក្រុមជម្រើសជាតិឆែក ដែលជាក្រុមពួកគេស្គាល់យ៉ាងច្បាស់តាមរយៈការប្រកួតជម្រុះ។

ប្រសិនបើពួកគេងាចដណ្តើមបានជ័យជម្នះ ២-០ ដូចក្នុងការប្រកួតចុងក្រោយនៃយុទ្ធនាការជម្រុះ ពួកគេនឹងធ្វើឲ្យខ្លួនពួកគេផ្ទាល់មានឱកាសដ៏ងស្ចារ្យមួយក្នុងការឈានទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយ។ ខ្សែបម្រើ Arda Turan របស់ក្លិប Barcelona គឺជាអាវុធដ៏មានសក្តានុពលបំផុតរបស់តួកគី ហើយនិងក្លាយជាកីឡាករក្នុងការចាប់ផ្តើមក្នុងតំបន់ប្រយុទ្ធ។

ក្រុមជម្រើសជាតិតួកគី នឹងធ្វើការប្រកួតបើកឆាកក្នុងរបស់ពួកគេដោយជួបជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី នៅថ្ងៃទី១២ ខែមិថុនា នាកីឡដ្ឋាន Parc des Princes ក្នុងទីក្រុងប៉ារីស៕