សាហាវណាស់! បុរសម្នាក់យកកាំបិត កាត់ពងខ្លួនឯងចោល ព្រោះខឹងប្រពន្ធរត់ចោលមក ភ្នំពេញបាត់ (មានវីដេអូ)

(ភ្នំពេញ)៖​ បុរសម្នាក់ខឹងប្រពន្ធរត់ចេញពីផ្ទះមកស្នាក់នៅភ្នំពេញ​​ ជាមួយបងប្អូនបានបីថ្ងៃ​ តូចចិត្តពេកយក កាំបិតកាត់ពងខ្លួនឯង ដើម្បីបញ្ចប់ជីវិត​ តែត្រូវគេជួួយទាន់។

ហេតុការណ៍នេះ ដ៏ញាក់សាច់នេះ បានកើតឡើងយប់ថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០១៦​ ស្ថិតក្នុងសង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។​

បើតាមសម្ដីបងប្អុនជនរគ្រោះបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ​ គង់​ វិចិត្រ​ អាយុ២៧ឆ្នាំ​ មានស្រុកកំណើតក្នុងខេត្តស្វាយរៀង។

ប្រភពដដែលបានបន្ដថា​ ជនរងគ្រោះមានជម្លោះជាមួយប្រពន្ធ​ ហើយរត់ចេញពីផ្ទះមកស្នាក់នៅភ្នំពេញ ជាមួយបងប្អូនបានបីថ្ងៃ​ ក៏តូចចិត្តពេកបានយកកាំបិតកាត់ពងខ្លួនឯងដើម្បីបញ្ចប់ជីវិត​ តែត្រូវបានប្រជាពលរដ្ឋឃើញទាន់​ ទើបបញ្ជូនមកមន្ទីពេទ្យព្រះកុសមៈ ដើម្បីសង្គ្រោះជីវិត៕

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា ហេតុការណ៍ស្រដៀងនេះដែរ ក៏ធ្លាប់កើតឡើងនៅក្នុងប្រទេសឥណ្ឌា តែ បងថ្លៃប្រុសនាងចោល រួចកាន់ចូលទៅក្នុង ប៉ុស្តិ៍ប៉ូលិស ដើម្បីធ្វើជាភ័ស្តុតាង ថាបងថ្លៃនាង ពិតជាបានរំលោភរូបនាងពិតមែន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីវ័យ៣២ឆ្នាំម្នាក់ បានបង្កការភ្ញាក់ផ្អើលដល់ប៉ូលិសយ៉ាងខ្លាំង នៅពេលនាងនាំកូនៗ របស់នាង៣នាក់ ខណៈដែលដៃម្ខាងមានកាន់ បំណែកនៃប្រដាប់ភេទមនុស្សប្រុស ដែលជារបស់បងថ្លៃប្រុសនាង មកកាន់ប៉ុស្តិ៍ប៉ូលិស ដែលស្ថិតនៅក្នុងទីក្រុង Sidhi នៃរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា។ នាងប្រាប់មន្រ្តីប៉ូលិសថា នេះគឺជាវិធីតែមួយគត់ ដើម្បីបញ្ឈប់បងថ្លៃប្រុសនាង មិនឲ្យធ្វើបាបនាង តទៅទៀត។

ប្រភពដដែលបានឲ្យដឹងទៀតថា ស្រ្តីខាងលើបានរស់នៅជាមួយបងថ្លៃប្រុស ខណៈប្តីរបស់នាងទៅធ្វើការ នៅក្នុងទីក្រុង Nashik រដ្ឋ Maharashtra ដែលមានចម្ងាយប្រមាណជា ១,១២៥គីឡូម៉ែត្រពីផ្ទះដែលនាងរស់នៅ។ ជាមួយគ្នានេះដែរ បងថ្លៃប្រុសចិត្តតិរិច្ឆានរូបនោះ បានបៀតបៀននាងជាច្រើនលើកច្រើនសារ ខណៈពេលដែលប្តីនាង មិននៅផ្ទះ។

បើតាមសម្តីស្រ្តីរូបនេះ បានប្រាប់មន្រ្តីប៉ូលិសថា នៅពេលកើតហេតុ នាងបានធ្វើពុតជាយល់ព្រម នៅពេលដែល បងថ្លៃប្រុសនាង បៀតបៀននាង ទើបនាងឆ្លៀតឱកាស ប្រើកណ្តៀវកាត់ប្រដាប់ភេទរបស់គេតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ មុនពេលដែលប៉ូលិស ទៅដល់កន្លែងកើតហេតុ បុរសជាបងថ្លៃនោះ បានធ្វើអត្តឃាត ដោយចង.ក សម្លាប់ខ្លួន នៅលើដើមឈើក្បែរផ្ទះ បាត់ទៅហើយ។

យ៉ាងណាមិញ អ្នកនាំពាក្យមន្រ្តីប៉ូលិស ក្រុង Sidhi លោក Abid Khan បានប្រាប់ឲ្យដឹងថា ស្រ្តីរូបនោះ ក៏ត្រូវបាន ចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាតផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សាហាវណាស់! បុរសម្នាក់យកកាំបិត កាត់ពងខ្លួនឯងចោល ព្រោះខឹងប្រពន្ធរត់ចោលមក ភ្នំពេញបាត់ (មានវីដេអូ)