ជម្លោះក្នុងគ្រួសារប្រពន្ធចាក់ប្តីមួយកាំបិត ចំដោះខាងឆ្វេង បាញ់ឈាមដូចអារក មាន់, ប្តីត្រូវបញ្ជូនទៅពេទ្យ រីឯប្រពន្ធរត់បាត់

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានប្រពន្ធរបស់ខ្លូន​ ចាក់ចំមួយកាំបិតត្រង់ដោះខាងឆ្វេង បណ្តាលឲ្យបាញ់ឈាម ដូចអារកមាន់រងរបួសធ្ងន់ ក្រោយកើតជម្លោះ នៅក្នុងគ្រួសារ នាយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ថា ជនរងគ្រោះឈ្មោះ ច្រេង សុភា អាយុ៣៦ឆ្នាំ រីឯប្រពន្ធមិនទាន់អត្តសញ្ញាណនៅឡើយទេ ហើយបានរត់គេចខ្លួនបាត់ ហើយប្តីត្រូវបានក្រុម៧១១ របស់កងពលលេខ៧០ ចុះទៅជួយអន្តរាគមន៍ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ហើយរាល់ដងតែងតែចូលផ្ទះ នៅយប់ជ្រៅ តែថ្ងៃនេះចូលផ្ទះពីក្បាលព្រលប់ ស្រាប់តែមកដល់ផ្ទះមិនឃើញមានបាយសម្ល ទើបនាំឲ្យកើតជម្លោះ រហូតវាយតប់គ្នា។ ពេលកំពុងឈ្លោះប្រកែកគ្នា និងវាយគ្នានោះ ស្រាប់ប្រពន្ធ បានយកកាំបិតចុងស្រួចចាក់ចំដោះ ប្តីខាងឆ្វេង បណ្តាលហូរឈាម យ៉ាងខ្លាំងតែម្តង៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា​កាលពីប៉ុន្មានថ្ងៃមុននេះ។ នៅក្នុងនោះបានឲ្យដឹងថា ស្ត្រី​វ័យក្មេង​ម្នាក់​ជិះ​ម៉ូតូ​ជាមួយ​សង្សារ​ឈ្លោះប្រកែក​គ្នា ហើយ​ក៏​ត្រូវ​បុរស​ជា​សង្សារ​វាយ​មួយ​ដៃ​ធ្លាក់​ពីលើ​ម៉ូតូ​ដេក​សន្លប់​កណ្តាលផ្លូវ ចំណែកឯ​បុរស​ជា​សង្សារ​វិញ​បាន​ជិះ​ម៉ូតូ​ទៅ​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ មិថុនា ២០១៦ នៅ​មុខ​ផ្ទះសំណាក់​ចិន្តា​អង្គរ ផ្លូវ​លេខ​១០១៩ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ថា នៅ​មុន​កើតហេតុ​គេ​ឃើញ​ស្ត្រី​វ័យក្មេង​ខាងលើ​ជិះ​ម៉ូតូ​ជាមួយ​បុរស​ម្នាក់​ជា​សង្សារ​នឹង​គ្នា ដែល​ជិះ​ម៉ូតូ​ប្រភេទ​ម៉ូតូ​អូ​តូ​មិន​ចាំ​ម៉ាក បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​ឃើញ​បុរស​ជា​អ្នក​បើក​ម៉ូតូ​បាន​វាយ​ស្ត្រី​ខាងលើ​មួយ​កែងដៃ​ឱ្យ​ធ្លាក់​ពីលើ​ម៉ូតូ​បោក​នឹង​ទ្រូងផ្លូវ បណ្តាល​ឱ្យ​សន្លប់​ស្តូកស្តឹងកណ្តាលផ្លូវ ហើយ​បុរស​ខាងលើ​បាន​បើក​ម៉ូតូ​គេច​ទៅ​មុខ​បាត់​ស្រមោល​។

បើ​តាម​សម្ដី​ស្ត្រី​វ័យក្មេង​ខាងលើ ដែល​មិន​ប្រាប់​ឈ្មោះ​បាន​បង្ហើប​ទាំង​មានការ​លាក់​រលៀម​ថា រូប​គាត់ និង​បុរស​ខាងលើ ជា​អ្នក​ស្គាល់គ្នា​នៅ​មុន​កើតហេតុ គេ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ដើរ​លេង ហើយ​បាន​ទាស់សម្ដី​គ្នា​នៅ​លើ​ម៉ូតូ ហើយ​គាត់​ក៏​មិន​នឹក​ស្មានថា បុរស​នោះ​ហា៑ន​វាយ​គាត់​ឱ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ឡើយ​។

ក្រោយ​កើតហេតុ​អ្នក​ឃើញ​ហេតុការណ៍​បាន​យក​ប្រេងកូឡា​មក​រឹត​ឱ្យ ទើប​នាង​ដឹងខ្លួន​វិញ​និង​បាន​ទំនាក់ទំនង​ហៅ​មិត្ត​ភ​ក្កិ​មក​ដឹក​យក​ទៅ​ផ្ទះ​វិញ​ហើយ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត