តូចចិត្ត​នឹង​វាសនា ប្រហារជីវិត​ដោយ​អត្តឃាត

ខេត្តរតនគិរី ៖ ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​គ្រឹ​ង​ម្នាក់​ បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចងក ព្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​ប្រហែល​មើល​មិនជា ទើប​សម្រេចចិត្ត​ធ្វើ​បែប​នេះ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ ២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស​ថា​រង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។ តាម​សម្ដី​របស់​សមត្ថកិច្ច​បាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ចងក​នោះ​មានឈ្មោះ វី ផ្លាំ អាយុ​៦៩​ឆ្នាំ ជនជាតិ​គ្រឹ​ង ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​សព​រួចរាល់​ហើយ​ សមត្ថកិច្ច​បាន​បញ្ជាក់​ថាស​ពស្ត្រី​ខាងលើ​នេះ​ពិតជា​ ចងក​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន ។ ក្រោយ​ពី​បាន​ធ្វើការ​ពិនិត្យ​សាកសព​រួច​មក សមត្ថកិច្ច​បាន​ប្រគល់​សព​ ឲ្យ​ទៅ​សាច់ញាតិ​បងប្អូន ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​គ្រឹ​ង​៕

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីយស្រដៀងគ្នានេះដែរ  ក្នុងភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១១ ខែឧសភានេះ បន្ទាប់ពីរូបគាត់ មានការតូចចិត្ត និងជីវភាពទីទ័លក្រ ខ្លាំងពេក រកព្រឹកខ្វះល្ងាច គួបផ្សំនិងគ្មានលុយ មើលជម្ងឺ កូនឈឺផងនោះ។

បើតាមមន្រ្តីនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនរងគ្រោះដែលចងកសម្លាប់ខ្លួននេះ ឈ្មោះ ខេម ម៉ច់ អាយុ៥៣ឆ្នាំ មុខរបរកម្មករ រស់នៅ ក្នុងភូមិអណ្តូងតាស្រែន ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង បានមកស្នាក់នៅ ធ្វើជាកម្មករ ក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង។ ជនរងគ្រោះ បានយកក្រមា ចងក នៅនិងដើមឈើ បណ្តាលឲ្យស្លាប់។

បើតាមអ្នកភូមិបានបញ្ជាក់ថា លោក ខេម ម៉ច់ ដាច់ចិត្តចងកសម្លាប់ខ្លួននេះ ដោយសារតែ តូចចិត្តខ្លួនក្រ ហើយកូនមានជំងឺ បច្ចុប្បន្នសាកសព កំពុងត្រូវបាន គ្រួសាររៀបចំធ្វើបុណ្យ តាមប្រពីណៃយ៍ ជាមួយគ្នានោះ ក្រុមគ្រួសារក៏អំពាវនាវ ដល់សប្បុរសជន មេត្តាឧបត្ថម្ភ ដល់គ្រួសារគាត់ដែល ជួបការលំបាកផង៕

ទន្ទឹមនឹងនោះផងដែរ បូករួមទំាងជីវភាពក្រីក្រផងនោះ ទើបពុំមានលទ្ធភាព ព្យាបាលជំងឺ ហើយឈានដល់ការគិតខ្លីបែបនេះ។

តាមមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះត្រូវបានប្រទះឃើញចងកសម្លាប់ខ្លួន នៅម៉ោង ៨ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្ទះ ភូមិត្រពាំងពោធិ័ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបន្តទៀតថា បុរសដែលធ្វើអត្តឃាតខ្លួនឯងនេះ ឈ្មោះ យ៉ស់ សារ៉ន អាយុ ៣៤ឆ្នាំ មានជំងឺជំងឺសរសៃប្រសាទប្រចំាកាយ។

បើតាមប្រភពពីអ្នកភូមិត្រពំាងពោធិ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនៅផ្ទះម្នាក់ឯង ចំណែកឯប្រពន្ធ និងកូនបានទៅស៊ីឈ្នួលច្រួតសណ្តែក ឲ្យគេនៅភូមិផ្សេង។ តាមតាមក្រុមគ្រួសារបញ្ជាក់ថា ការសម្រេចចិត្តសម្លាប់ខ្លួនរបស់ជនរងគ្រោះ ក៏ព្រោះមកតែពីគាត់ គិតច្រើនរឿងជំងឺប្រចាំកាយ ដែលត្រូវការប្រាក់កាក់ច្រើនក្នុងការព្យាបាល ជាពិសេសនោះ គឺតូចចិត្តនឹងភាពក្រីក្ររបស់ខ្លួន ដែលពុំមានលទ្ធភាពព្យាបាលជំងឺ ហើយកន្លងមក គាត់តែងតែអង្គុយកើតទុក្ខម្នាក់ឯង រហូតដល់ថ្ងៃកើតហេតុ ទើបសម្រចចិត្តជាលើកចុងក្រោយ គិតខ្លីយកខ្សែចងក នឹងធ្នឹមផ្ទះ សម្លាប់ខ្លួន ដោយពុំមានអ្នកណាដឹង ។

អ្នកភូមិបានបន្តទៀតថា ជនរងគ្រោះ ត្រូវបានប្អូនថ្លៃ ប្រទះឃើញនៅម៉ោង ៨ព្រឹកថ្ងៃទី១៥ ខណៈគាត់ដើរ មកផ្ទះបងរបស់ខ្លួន ហើយក៏ឃើញចងកជាប់នឹងធ្នឹមផ្ទះ ស្លាប់បាត់ទៅហើយ ភ្លាមៗនោះប្អូនថ្លៃជនរងគ្រោះ ក៏បានហៅអ្នកស្រុក ឲ្យមកជួយមើល និងរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយពីពិនិត្យសាកសពសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា បុរសរូបនេះ ពិតជាចងកសម្លាប់ខ្លួនឯង ពិតប្រាកដមែន ហើយមិនមែនជាករណីឃាតកម្មនោះទេ ក្រោយពីពិនិត្យសាកសពរួចរាល់សមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តូចចិត្ត​នឹង​វាសនា ប្រហារជីវិត​ដោយ​អត្តឃាត

តូចចិត្ត​នឹង​វាសនា ប្រហារជីវិត​ដោយ​អត្តឃាត

តូចចិត្ត​នឹង​វាសនា ប្រហារជីវិត​ដោយ​អត្តឃាត

តូចចិត្ត​នឹង​វាសនា ប្រហារជីវិត​ដោយ​អត្តឃាត