រត់​ចូល​ក្នុងផ្ទះ​គេ​ត្រូវ​អ្នក​ជួល​ផ្ទះ​ចាប់​បាន​វាយ​ទ្រោម​ខ្លួន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ថា​ជា​ចោរ​ពេល​គេ​មើល​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ឡើង​លើ​ផ្ទះ​គេ​ដើរ​ចុះឡើង​គួរ​ឲ្យ​យ​សង្ស័យ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្ទះ​លេខ​១៤៩G ផ្លូវ​បេតុង ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ចាប់​ជនសង្ស័យ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​មនុស្ស​បួន​ប្រាំ​នាក់​បាន​កំពុង​តែ​ដេញ​បុរស​ជា​ជនសង្ស័យ តែ​គេ​បាន​ប្រាប់​ថា​បាន​បាត់​ម្ដុំ​ផ្ទះ​ខាងលើ​លុះ​មក​ដល់​ជិត​ម៉ោង​កើតហេតុ​ស្រាប់តែ​ឃើញ​បុរស​ខាងលើ​តាម​កាមេរ៉ា​សុវត្ថិភាព​នៅ​លើ​ផ្ទះ​កើតហេតុ​ខាងលើ​កំពុង​ដើរ​លឹប​លប​នៅ​លើ​ផ្ទះ​នោះ ។

តែ​មិន​ទាន់​បាន​ធ្វើ​សកម្មភាព​លួច​អ្វី​នោះ​ទេ​ហើយ​ក្រោយមក​អ្នក​ជួល​ផ្ទះ និង​ម្ចាស់ផ្ទះ​ខាងលើ​ក៏​បាន​ឡើង​ទៅ​ចាប់​បុរស​ដែល​ជា​ជនសង្ស័យ​នោះ​ចុះ​មក​ក្រោម ហើយ​ពេល​នោះ​ក៏​ភ្ញាក់ផ្អើល​ដល់​អ្នក​ដែល​កំពុង​តែ​តាម​មក​ពីក្រោយ​នោះ​មក​ឃើញ​ជនសង្ស័យ​ដែល​ត្រូវ​គេ​ចាប់​បាន​នៅផ្ទះ​ខាងលើ ក៏​នាំ​គ្នា​វាយ​ជនសង្ស័យ ហើយ​ចោទ​ថា​ចោរ​ៗ​បម្រុង​លួច​ទ្រព្យសម្បត្តិ​របស់​គេ ពេល​ប្រជាពលរដ្ឋ​ឮ​ដូចនេះ​ក៏​នាំ​គ្នា​ព្រួត​វាយ​ជនសង្ស័យ​រហូត​ទ្រម​ខ្លួន ទើប​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​កាន់​កន្លែង​កើតហេតុ​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​នគរបាល ទួល​សង្កែ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ សុខ សំណាង អាយុ​៤៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។ ក្រោយ​ពេល​កើត​ហ​តុ​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ​រង​ចាំ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក  ដោយ​ស្មានថា​ជា​ចោរ​គាស់​ផ្ទះ ​តែ​តាម​ការ​ពិតជា​អ្នក​រើស​អេ​ត​ចាយ​សោះ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឮ​សូរ​សំឡេង​ មនុស្ស​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា ដោយ​ស្រែ​កថា​ ចោរ​ៗៗ ! ​លុះ​ពេល​ដែល​អ្នក​ភូមិ​ផ្អើល​ចេញ​មក​មើល​ក៏​ស្រាប់​តែ​ឃើញ​ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​ចេញ​ទៅ​ ឯ​មនុស្ស​៥-៦​នាក់​ទៀត​ក៏​ដើរ​ចេញ​ទៅ​ដែរ​បន្សល់​ទុក​យុវជន​ម្នាក់​ រង​របួស​ឈាម​ស្រោច​ពេញ​ខ្លួន​ ដួល​សន្លប់​នៅ​ជាប់​ផ្លូវ​រថភ្លើង ។

យុវជន​ដែល​ត្រូវ​គេ​វាយ​នោះ​ បាន​និយាយ​ប្រាប់​ទាំង​សំឡេង​ខ្សាវ​ៗ​ថា រូបគេ​មិនមែន​ជា​ចោរ​ទេ គឺជា​អ្នក​ដើរ​រើស​អេ​ត​ចាយ​ ប៉ុន្តែ​មាន​មនុស្ស​មួយ​ក្រុម​ចោទ​ថា​ជា​ចោរ​គាស់​ផ្ទះ ហើយ​ក៏​ដេញ​តាម​វាយរ​ហូតរបួស​ដល់​ថ្នាក់​នេះ ។

ក្រោយ​ពេល​កើតហេតុ ប្រជា​ការពារ​ភូមិ​បាន​រាយការណ៍​ ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ឲ្យ​ចុះ​មក​អន្តរាគមន៍ តែ​ដោយ​គ្មាន​ភស្តុ​តាង និង​ដើមបណ្តឹង ទើប​សមត្ថកិច្ច​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​ជូន​ជន​រង​គ្រោះ​ ដែល​មាន​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​សម្តេចឪ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រត់​ចូល​ក្នុងផ្ទះ​គេ​ត្រូវ​អ្នក​ជួល​ផ្ទះ​ចាប់​បាន​វាយ​ទ្រោម​ខ្លួន

រត់​ចូល​ក្នុងផ្ទះ​គេ​ត្រូវ​អ្នក​ជួល​ផ្ទះ​ចាប់​បាន​វាយ​ទ្រោម​ខ្លួន

រត់​ចូល​ក្នុងផ្ទះ​គេ​ត្រូវ​អ្នក​ជួល​ផ្ទះ​ចាប់​បាន​វាយ​ទ្រោម​ខ្លួន

រត់​ចូល​ក្នុងផ្ទះ​គេ​ត្រូវ​អ្នក​ជួល​ផ្ទះ​ចាប់​បាន​វាយ​ទ្រោម​ខ្លួន

រត់​ចូល​ក្នុងផ្ទះ​គេ​ត្រូវ​អ្នក​ជួល​ផ្ទះ​ចាប់​បាន​វាយ​ទ្រោម​ខ្លួន