បុរសម្នាក់កំពុងរត់ហាត់ប្រាណ ត្រូវក្រុមក្មេងទំនើង ជិតខាង៥នាក់ ព្រួតវាយសន្លប់ស្តូកស្តឹង ជាង១ម៉ោង (មានវីដេអូ)

(ភ្នំពេញ)៖ យុវជនម្នាក់ពេលកំពុងរត់ហាត់ប្រាណ​​ ក្នុងភូមិត្រូវក្មេងទំនើង៥នាក់ រស់នៅផ្ទះក្បែរខាងនាំគ្នាព្រួតវាយសន្លប់ស្តូកស្តឹង ជាងមួយម៉ោងរួចរត់ ទៅសម្ងំក្នុងផ្ទះបាត់ នៅវេលាម៉ោង១០យប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ក្នុងបុរីសន្តិភាព២ សង្កាតមចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ រតនា អាយុ៣០ជាង រស់នៅកន្លែងកើតហេតុខាងលើ។

នៅមុនកើតហេតុជនរងគ្រោះ កំពុងរត់ហាត់ប្រាណ ដើម្បីសុខភាពស្រាប់ជនសង្ស័យ ខាងលើមានគ្នា៥នាក់ ប្រដាប់ដោយដំបង មកស្ទាក់ព្រួតវាយជនរងគ្រោះ បណ្តាលរងរបួសធ្ងន់សន្លប់ ជាង១ម៉ោងហើយ នៅមិនទាន់ដឹងខ្លួនទៀត ដោយមិនទាន់ដឹងមូលហេតុ ច្បាស់លាស់នោះទេ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ និងដើម្បីតាមចាប់ក្រុមបង្កផងដែរ៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

សម្រាប់ហេតុការណ៍វាយតប់នេះដែរ កាលពីម្សិលមិញនេះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្ទះ​លេខ​១៤៩G ផ្លូវ​បេតុង ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ តាម​ប្រភព​ព័ត៌មាន​ ពី​អ្នក​ចាប់​ជនសង្ស័យ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ មាន​មនុស្ស​បួន​ប្រាំ​នាក់​បាន​កំពុង​តែ​ដេញ​បុរស​ជា​ជនសង្ស័យ តែ​គេ​បាន​ប្រាប់​ថា​បាន​ បាត់​ម្ដុំ​ផ្ទះ​ខាងលើ​លុះ​មក​ដល់​ជិត​ម៉ោង​កើតហេតុ​ស្រាប់តែ​ឃើញ​ បុរស​ខាងលើ​តាម​កាមេរ៉ា​សុវត្ថិភាព​នៅ​លើ​ផ្ទះ​កើតហេតុ​ខាងលើ​កំពុង​ដើរ​លឹប​លប​នៅ​លើ​ផ្ទះ​នោះ ។

តែ​មិន​ទាន់​បាន​ធ្វើ​សកម្មភាព​លួច​អ្វី​នោះ​ទេ​ហើយ​ក្រោយមក​អ្នក​ជួល​ផ្ទះ និង​ម្ចាស់ផ្ទះ​ខាងលើ​ក៏​បាន​ឡើង​ទៅ​ចាប់​បុរស​ដែល​ជា​ជនសង្ស័យ​នោះ​ចុះ​មក​ក្រោម ហើយ​ពេល​នោះ​ក៏​ភ្ញាក់ផ្អើល​ដល់​អ្នក​ដែល​កំពុង​តែ​តាម​មក​ពីក្រោយ​នោះ​មក​ឃើញ​ជនសង្ស័យ​ដែល​ត្រូវ​គេ​ចាប់​បាន​នៅផ្ទះ​ខាងលើ ក៏​នាំ​គ្នា​វាយ​ជនសង្ស័យ ហើយ​ចោទ​ថា​ចោរ​ៗ​បម្រុង​លួច​ទ្រព្យសម្បត្តិ​របស់​គេ ពេល​ប្រជាពលរដ្ឋ​ឮ​ដូចនេះ​ក៏​នាំ​គ្នា​ព្រួត​វាយ​ជនសង្ស័យ​រហូត​ទ្រម​ខ្លួន ទើប​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​កាន់​កន្លែង​កើតហេតុ​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​នគរបាល ទួល​សង្កែ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ សុខ សំណាង អាយុ​៤៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។ ក្រោយ​ពេល​កើត​ហ​តុ​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ​រង​ចាំ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត