ខ្ញុំ​មាន​ជំងឺ តើ​អាច​បំបៅ​ដោះ​កូន​បាន​ដែរ​ទេ​?

ខ្ញុំ​មាន​ជំងឺ តើ​អាច​បំបៅ​ដោះ​កូន​បាន​ដែរ​ទេ​?

​នាង​ខ្ញុំ​អាយុ ៣៤ ឆ្នាំ និង​មាន​កូនតូច​អាយុ ៨ ខែ​ទៀត​។ ខ្ញុំ​ច្រើនតែ​ឧស្សាហ៍ មាន​ជំងឺ​ផ្តាសាយ ហើយ​ម្តាយ​ខ្ញុំ​ប្រាប់​ថា មិន​ឲ្យ​បំ​បៅដោះ​កូន ខណៈពេល​កំពុង​តែ​ឈឺ​អឺចឹងទេ​។ តើ​ខ្ញុំ​ពិតជា​មិន​គួរ បំបៅ​ដោះ​កូន​ខ្ញុំ ក្នុង​ពេលវេលា​បែបនេះ មែនឬ​យ៉ាងណា​? វា​មិន​មាន​សុវត្ថិភាព​មែន​ទេ​?

​វា​ពិតជា​រឿង​មួយ ដែល​គួរ​បារម្ភ​មែន អំពី​សុខភាព​កូន ក្រែង​គេ​អាច​នឹង​ឈឺ​ដែរ បើសិន​ជា​អ្នក​ក្អក និង​កណ្តាស​ជាប់ ២៤ ម៉ោង ក្នុង​រយៈពេល​ពេញ​មួយ​សប្តាហ៍​អឺចឹង​នោះ​។ ប៉ុន្តែ តើ​វា​មានន័យ​ថា អ្នក​គួរតែបញ្ឈប់​ការ​បំបៅ​ដោះកូន​ដែរទេ​? ចម្លើយ​នោះ គឺ​អត់​ទេ​។ នៅ​ពេល​អ្នក​មាន​ជំងឺ​ផ្តាសាយ ឬ​គ្រាន់តែ​ក្តៅខ្លួន ការ​បំបៅ​ដោះកូន គឺ​គ្មាន​អ្វី​ចោទ​ជា​បញ្ហា​នោះទេ​។ រាងកាយ​អ្នកនឹង​បង្កើត​ជា​ការឆ្លើយតប​ប្រព័ន្ធ​ភាព​ស៊ាំ ហើយ​ក៏​បង្កើតបាន​ជា​អង់ទីគ័​រ ការពារ​ជំងឺ​ផ្តល់​ឲ្យ​កូន​ទៀត​ផង​។ តាមពិត ការ​ដែល​មិន​ព្រម​បំបៅ​ដោះកូន​ក្នុងពេលនេះ រឹតតែ​ធ្វើ​ឲ្យ​កូន ងាយ​នឹង​ឆ្លង​ជំងឺ​ទៅវិញ​ទេ​។

យ៉ាងណាមិញ មិន​ត្រូវ​ព្យាយាម​ក្អក ឬ​កណ្តាស់​ពេល​នៅក្បែ​កូន​ទេ ហើយ​ក៏​ត្រូវ​ចៀសវាង ការប៉ះពាល់​មុខ និង​មុខ​ជាមួយ​កូន និង​ធ្វើ​យ៉ាងណា ដាក់​ដៃ​របស់​គេ​ឲ្យ​ឆ្ងាយ​ពី​អ្នកផង​។ ចូរ​លាង​សម្អាត​ដៃ​ជានិច្ច មុន​ពេល​បំបៅ​ដោះកូន ដូច្នេះ ទើប​មិន​អាច​មាន​ការឆ្លង​រោគ​បាន​។ ប៉ុន្តែ បើសិន​ជា​គ្រូពេទ្យ​ចេញ​ថ្នាំ​ផ្សះ​ឲ្យប្រើ​វិញ​នោះ ចូរ​ប្រាប់​គាត់​ផង​ថា អ្នក​កំពុងតែ​បំបៅ​ដោះ​កូន​។ អ្នក​ក៏​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែរ​មុន​ពេល​ប្រើ​ថ្នាំ​គ្រប់​ប្រភេទ​។ ចូរ​ចាំ​ថា ត្រូវ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ខណៈពេល​កំពុង​តែ​ឈឺ​។ កាលណា​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​កាន់តេច្រើន រាងកាយ​កាន់តែ​មាន​ភាពរឹងមាំ និង​ផលិត​ទឹក​ដោះ​បាន​កាន់តែ​ល្អ​។

សរុបសេចក្តី​មក មិន​ខ្វល់​ថា​អ្នក​បំបៅ​ដោះកូនឬ​អត់​ទេ ចូរ​ចាំ​ថា អ្នក​នៅ​តែ​អាច​បំបៅ​ដោះ​កូន​បាន​ដដែល នៅពេល​ដែល​អ្នក​កំពុងតែ​ឈឺ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។