ទស្សនាវិដេអូ HighLight កម្ពុជា ឈ្នះក្រុមឆាយនីសតៃប៉ិ ២-០ ឡើងជុំទី២ (មានវីដេអូ)

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ពិតជាធ្វើបានល្អក្នុងទឹកដី នៃកីឡដ្ឋានជាតិអូឡាំពិក ដោយមិនធ្វើឲ្យអ្នកគាំទ្រ ជាង៦ម៉ឺននាក់ខកបំណងឡើយ តាមរយៈប្រកួតឈ្នះក្រុមភ្ញៀវឆាយនីសតៃប៉ិ (Chinese Taipei) ២-០ នារាត្រីថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០១៦ ជើងទី២ ក្នុងវគ្គជម្រុះបឋម នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019។

ដើម្បីឲ្យប្រាកដថា តើទាំង២គ្រាប់របស់កម្ពុជា ធ្វើបានសម្រេចអស្ចារ្យប៉ុណ្ណា សូមទស្សនាវិដេអូ HighLight ខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា   នៅក្នុងទីលានពហុដ្ឋានកីឡជាតិ ដើម្បីរក្សាសុខសុវវត្ថិភាព ជូនថ្នាក់ដឹកនាំ មន្រ្តីកីឡា កីឡាករ និងអ្នកគាំទ្រគ្រប់រូប ក្នុងឱកាសទស្សនាការប្រកួតបាល់ទាត់រវាងកម្ពុជា ប៉ះចិនតៃប៉ិ (Chinese Taipei) នាម៉ោង៧យប់នេះ ក្នុងវគ្គជម្រុះជើងទី២ នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នេះ បើតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃនេះ។

លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា ទាំងកម្លាំងអាវុធហត្ថក្រុង និងកម្លាំងអាវុធហត្ថផ្នែកអន្តរាគមន៍លើផ្ទៃប្រទេស មានខ្ទង់ពាន់នាក់ ដែលសហការជាមួយកម្លាំងនគរបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់អ្នកគាំទ្រដែលអត់សំបុត្រផ្លោះរបង និងអំពើហិង្សាកើតឡើង ក្នុងករណីណាមួយជាយថាហេតុ ស្របពេល សំបុត្រចូលទស្សនាចំនួន ៥ម៉ឹនសំបុត្រត្រូវបានលក់អស់គ្មានសល់ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ (សៅរ៍ និងអាទិត្យ) នេះបើយោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត