​ស្ត្រី​ញ៉ាំ​កាហ្វេ ៣ ពែង​ក្នុង​មួយថ្ងៃ អាច​បណ្តាល​ឲ្យ​ស្វិត​សុដន់​

​ស្ត្រី​ញ៉ាំ​កាហ្វេ ៣ ពែង​ក្នុង​មួយថ្ងៃ អាច​បណ្តាល​ឲ្យ​ស្វិត​សុដន់​

​តាម​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ការ​ញ៉ាំ​កាហ្វេ​ត្រឹមតែ ៣ ពែង​ក្នុង​មួយថ្ងៃ អាច​ធ្វើឲ្យ​សុដន់​មនុស្ស​ស្រីស្វិ​តបាន​។ រឿង​នេះ​ស្តាប់​មើលទៅ ពិតជា​មិន​គួរឲ្យ​ជឿ​សោះ តែ​វា​ជា​ការពិត​។ ការសិក្សា​នេះ គឺ​ត្រូវ​បាន​ធ្វើ​លើ​ស្ត្រី​ប្រមាណ ៣០០ នាក់ និង​តម្រូវ​ឲ្យ​ញ៉ាំ​កាហ្វេ ជាច្រើន​ពែង​ជា​រៀងរាល់ថ្ងៃ​។

​អ្នក​ស្រាវជ្រាវ​រកឃើញ​ថា ត្រឹមតែ​កាហ្វេ ៣ ពែង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ គឺ​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​សុដន់​មនុស្ស​ស្រី ចាប់ផ្តើម​ស្វិត ហើយ​ឥទ្ធិពល​នេះ​នឹង​កើនឡើង នៅពេល​ញ៉ាំ​កាហ្វេ​ច្រើនជាង​នេះ​។ អ្នកស្រាវជ្រាវ​បាន​បន្តទៀតថា រឿង​នេះ​មាន​ទំនាក់ទំនង​គ្នា យ៉ាង​ច្បាស់លាស់​មួយ​ត្រង់​ថា ស្ទើរតែ​ពាក់កណ្តាល​នៃ​មនុស្ស​ស្រី​ទាំងអស់ គឺ​មាន​ហ្សែ​ន​មួយ ដែល​បង្ហាញ​ថា មាន​ជាប់ទាក់ទង​នឹង​ទំហំ របស់​សុដន់​កាលណា​ញ៉ាំ​កាហ្វេ​ច្រើន​។

សាស្ត្រាចារ្យ Helena Jernstroem ដែល​បង្រៀន​មុខវិជ្ជា​ពិសោធន៍​ខាង​ជំងឺមហារីក ក្នុង​សាកលវិទ្យាល័យ Lund ក្នុងប្រទេស Sweden និយាយថា ការ​ញ៉ាំ​កាហ្វេ អាច​មាន​ឥទ្ធិពល​ខ្លាំង ទៅលើ​ទំហំ​សុដន់ ប៉ុន្តែ ស្ត្រី​ដែល​ញ៉ាំ​កាហ្វេ មិនគួរណា​បារម្ភ​ច្រើន​ទេ ព្រោះ​សុដន់​ពួកគេ នឹង​មិន​ស្វិត​រហូតដល់​បាត់​តែ​ម្តង​នោះទេ គ្រាន់​តែ​វា​តូច​ជាង​មុន​ប៉ុណ្ណោះ​។
​និយាយ​តាម​ត្រង់​ទៅ​គឺថា វា​មិនមែន​ជា​ដំណឹង​អាក្រក់​ទាំងអស់ សម្រាប់​ស្ត្រី​នោះទេ ព្រោះថា​ការស្រាវជ្រាវ បាន​រកឃើញ​ទៀតថា ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ទៀងទាត់ អាច​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​សុដន់​បាន​ទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។