អ្នក​បម្រើ​យន្តហោះ​ល្បី​ពេញ​អ៊ីនធឺណិត​ព្រោះ​មុខ​ដូច Song Joong Ki

បើ​សិន​ជា​ក្រឡេក​មើល​ពី​ចំហៀង អ្នក​គាំទ្រ​ប្រហែល​ជា​មិន​អាច​បែងចែក​បាន​ទេ​ថា​អ្នក​ណា​ជា​តារា​សម្ដែង​កូរ៉េ Song Joong Ki នោះ​ឡើយ។

 

អ្នក​បម្រើ​យន្តហោះ​ល្បី​ពេញ​អ៊ីនធឺណិត​ព្រោះ​មុខ​ដូច Song Joong Ki

 

ថ្មី​ៗ​នេះ រូបភាព​របស់​អ្នក​បម្រើការ​លើ​យន្តហោះ​មួយ​រូប​នៅ​ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​អ៊ីនធឺណិត​ជា​ច្រើន​ចាប់​អារម្មណ៍​ព្រោះ ទម្រង់​របស់​បុរស​រូប​នេះ​មើល​ទៅ​ដូច​តារា​សម្ដែង​កូរ៉េ Song Joong Ki រហូត​ដល់​ទៅ​៩០%។ ក្នុង​រូប​ភាព​ថត​ពី​ចំហៀង​មួយ​សន្លឹក បុគ្គលិក​លើ​យន្តហោះ​រូប​នេះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ព្រោះ​មិន​ដឹង​អ្នក​ណា​ជា​តួ​រឿង “Descendants of the Sun” ឲ្យ​ពិត​ប្រាកដ។

 

បើ​តាម​ដឹង បុរស​រូប​សង្ហា​ម្នាក់​នេះ​មាន​ឈ្មោះ​ថា Ming Bing សព្វ​ថ្ងៃ​កំពុង​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ China Southern Airlines។ Ming Bing មាន​អាយុ ២២​ឆ្នាំ​និង​ធ្លាប់​បាន​បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ អាកាសចរណ៍​ប្រជាជន​ចិន៕

 

អ្នក​បម្រើ​យន្តហោះ​ល្បី​ពេញ​អ៊ីនធឺណិត​ព្រោះ​មុខ​ដូច Song Joong Ki

 

អ្នក​បម្រើ​យន្តហោះ​ល្បី​ពេញ​អ៊ីនធឺណិត​ព្រោះ​មុខ​ដូច Song Joong Ki

 

អ្នក​បម្រើ​យន្តហោះ​ល្បី​ពេញ​អ៊ីនធឺណិត​ព្រោះ​មុខ​ដូច Song Joong Ki

 

ចុចអាន៖យុវជន​មុខ​ដូច Brooklyn Beckham ពេក ត្រូវ​អ្នក​គាំទ្រ​សុំ​ថត​រូប​រាល់​ថ្ងៃ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ kenh14