សមាជិក​ក្រុម​ចម្រៀង U-KISS ឡើង​តំណែង​ជា​ឪពុក​គេ​ហើយ

នៅ​អាយុ ២៥​ឆ្នាំ តារា​ចម្រៀង Eli សមាជិក​ក្រុម​ចម្រៀង U-KISS បាន​ឡើង​ឋានៈ​ជា​ឪពុក​មួយ​រូប​ហើយ។

 

សមាជិក​ក្រុម​ចម្រៀង U-KISS ឡើង​តំណែង​ជា​ឪពុក​គេ​ហើយ

 

កាល​ពី​ថ្ងៃ​ទី ៧​ខែ​មិថុនា កន្លង​ទៅ​នេះ ប្រភព​នៅ​ក្នុង​រង្វង់​សិល្បៈ​មួយ​បាន​ទម្លាយ​ថា ភរិយា​របស់​តារា​ចម្រៀង Eli សមាជិក​ក្រុម​ចម្រៀង​កូរ៉េ U-KISS បាន​សម្រាល​កូន​ប្រុស​ម្នាក់​ដោយ​ជោគជ័យ។ ប្រភព​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា៖ “ទាំង​ម្ដាយ​និង​ទារក​គឺ​សុទ្ធ​តែ​មាន​សុខភាព​ល្អ​ទាំង​អស់។ Eli នៅ​ពេល​នេះ​គឺ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់”។ គួរ​បញ្ជាក់​ផង​ដែរ ម្ចាស់​បទ “Man Man Ha Ni” បាន​ចុះ​សំបុត្រ​​អាពាហ៍ពិពាហ៍​ជា​មួយ​ប្រពន្ធ​កាល​ពី​ខែ​មិថុនា​ឆ្នាំ ២០១៤៕

 

ចុចអាន៖U-KISS ចេញ MV និង​អាល់ប៊ុម​ថ្មី​ដំបូង ក្រោយ​ស្ងប់ស្ងាត់​មួយ​ឆ្នាំ​កន្លះ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ soompi