Chelsea ប៉ុនប៉ងចង់ចុះហត្ថលេខា Morata ពីសេះបង្កង់ Juventus

តោខៀវ Chelsea ត្រៀមខ្លួន ដើម្បីទៅចុះហត្ថលេខាជាមួយកីឡាករ Alvaro Morata ពីក្លិបសេះបង្កង់ Juventus និងសង្ឃឹមថានឹងមានការរីកចម្រើនក្នុងសប្តាហ៍នេះ មុនពេលយុទ្ធនាការ Euro ចាប់ផ្តើម។

Morata

Morata ដែលបានចូលលេងឲ្យក្រុមជម្រើសជាតិអេស្បាញបាន ៩ប្រកួត គឺជាគោលដៅយូរណាស់មកហើយ របស់លោក Antonio Conte បន្ទាប់ពីបានផ្ទេរទៅចូលរួមជាមួយលោក នៅក្នុងសេះបង្កង់ Juventus កាលពីរដូវក្តៅឆ្នាំ ២០១។

ខ្សែប្រយុទ្ធរូបនេះបានផ្ទេរពីក្លិប Real Madrid ទៅលេងនៅកីឡដ្ឋាន Turin ក្នុងកិច្ចសន្យា ៥ឆ្នាំ ហើយពេលនេះ លោក Conte បានស្នើសុំគ្រូបង្វឹកថ្មីក្លិប Juventus ឲ្យកីឡាករវ័យ ២៣ឆ្នាំរូបនេះទៅលេងជាមួយលោកនៅ Chelsea ខណៈដែលរូបលោក ចង់ពង្រឹងតំបន់ប្រយុទ្ធក្នុងក្លិបនេះ។

សេះបង្កង់ចុះហត្ថលេខា Morata ក្នុងឆ្នាំ ២០១៤ គឺវាងគោលដៅ ក្នុងចុះហត្ថលេខាជាមួយកីឡាករ Romelu Lukaku ដែលជាខ្សែប្រយុទ្ធម្នាក់ទៀត ដែលលោក Conte កំពុងតាមទិញនារដូវក្តៅនេះ។ Morata ស៊ុតបញ្ចូលទីបាន ២៧គ្រាប់ ក្នុងការដណ្តើមពាន បានពីរក្នុងលីកកំពូល Serie A។

ការមកដល់របស់លោក Conte នៅក្លិប Chelsea បានផ្តល់អាទិភាពឲ្យលោក ដោះលែងកីឡាករ Radamel Falcao និង Alexandre Pato ទៅក្លិបរបស់ពួកគេវិញគឺ Monaco និង Corinthians បន្ទាប់ពីហួសរយៈពេលនៃការខ្ចីជើង។ Loic Remy ទំនងជាត្រូវចាកចេញមុនពេលរដូវកាលថ្មីចាប់ផ្តើម ខណៈដែលក្លិប Atletico Madrid ក៏នៅមិនទាន់បោះបង់ក្តីសង្ឃឹម ក្នុងការទិញយកកីឡាករ Diego Costa ទៅវិញដែរ៕