បេះដូង​ដើរ​យឺត មាន​ផលប៉ះពាល់​អ្វី​ដែរ​ទេ​?

បេះដូង​ដើរ​យឺត មាន​ផលប៉ះពាល់​អ្វី​ដែរ​ទេ​?

​ចង្វាក់​របស់​បេះដូង​មនុស្សពេញវ័យ ដែល​លោត​ធម្មតា​ក្នុងពេល​សម្រាក​នោះ គឺ​ពី ៦០ ទៅ ១០០ ដង​ក្នុង​មួយ​នាទី​។ បើសិន​ជា​អ្នក​មាន​បញ្ហា​បេះដូង​ដើរ​យឺត​វិញ គឺ​បេះដូង​លោត​តិចជាង ៦០ ដង​ក្នុង​មួយ​នាទី​។

​អាការៈ​បេះដូង​ដើ​រយឺត អាច​ជា​បញ្ហា​មួយ​ធ្ងន់ធ្ងរ បើសិន​ជា​បេះដូង មិន​អាច​ផ្តល់​ការផ្គត់ផ្គង់​ឈាម ដែលមាន​អុកស៊ីសែន​គ្រប់គ្រាន់ ដើម្បី​ចិញ្ចឹម​រាងកាយ​។ យ៉ាងណាមិញ អ្នកខ្លះ ក៏​មិន​មាន​រោគសញ្ញា ឬ​ផលប៉ះពាល់​អ្វី​ដែរ នៅ​ពេល​ពួកគេ​មាន​បញ្ហា​បេះដូង​ដើរ​យឺត​។

ចំពោះ​ផលវិបាក នៃ​អាការៈ​បេះដូង​ដើ​រយឺត ដែល​មិន​បាន​ព្យាបាល​នោះ គឺ​អាស្រ័យ​ទោ​តាម​ភាព​ដើរ​យឺត​របស់​បេះដូង កន្លែង​ដែល​មាន​បញ្ហា​ចរន្តអគ្គិសនី​ក្នុង​បេះដូង និង​ការខូចខាត​ផ្សេងៗ ដែល​កើតឡើង​លើ​បេះដូង​ផ្ទាល់​។

បើសិនជា​អាការៈ​បេះដូង​ដើ​រយឺត ពិតជា​បង្ក​ជា​រោគសញ្ញា​អ្វីមួយ​មែន​នោះ ផលប៉ះពាល់​វា​អាច​នឹង​កើតឡើង​ដែរ ដូចជា ៖

  • ​ឧស្សាហ៍​ដួលសន្លប់​
  • ​ខ្សោយបេះដូង​
  • ​អាច​ស្លាប់​ភ្លាមៗ ដោយសារ​តែ​បេះដូង​ឈប់​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។