បុរសចិត្តខ្លាំងម្នាក់ យកកាំបិតកាត់ពងខ្លួនឯងចោល ព្រោះខឹងប្រពន្ធរត់ចោលមកភ្នំពេញ (មានវីដេអូ)

(ភ្នំពេញ)៖ បុរសម្នាក់ខឹងប្រពន្ធរត់ចេញពីផ្ទះមកស្នាក់នៅភ្នំពេញ ជាមួយបងប្អូនបានបីថ្ងៃ តូចចិត្តពេកយកកាំបិតកាត់ពងខ្លួនឯង ដើម្បីបញ្ចប់ជីវិត តែត្រូវគេជួួយទាន់។

ហេតុការណ៍នេះ ដ៏ញាក់សាច់នេះ បានកើតឡើងយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើតាមសម្ដីបងប្អុនជនរគ្រោះបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ វិចិត្រ អាយុ២៧ឆ្នាំ មានស្រុកកំណើតក្នុងខេត្តស្វាយរៀង។

ប្រភពដដែលបានបន្ដថា ជនរងគ្រោះមានជម្លោះជាមួយប្រពន្ធ ហើយរត់ចេញពីផ្ទះមកស្នាក់នៅភ្នំពេញ ជាមួយបងប្អូនបានបីថ្ងៃ ក៏តូចចិត្តពេកបានយកកាំបិតកាត់ពងខ្លួនឯងដើម្បីបញ្ចប់ជីវិត តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ ទើបបញ្ជូនមកមន្ទីពេទ្យព្រះកុសមៈ ដើម្បីសង្គ្រោះជីវិត៕

ប្រភព៖ freshnewsasia

 

  • បុរសចិត្តខ្លាំងម្នាក់ យកកាំបិតកាត់ពងខ្លួនឯងចោល ព្រោះខឹងប្រពន្ធរត់ចោលមកភ្នំពេញ (មានវីដេអូ)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:កំសាន្ត
Tags: