ឡាន​ផលិត​ពី​កាបូន​សុទ្ធ​​តម្លៃ​កន្លះ​លាន​ មាន​តែ​ ២៥​ គ្រឿង​ ឥឡូវ​លក់ដាច់​អស់

ក្រុមហ៊ុន​រថយន្ត​អង់គ្លេស​ McLaren បាន​ឲ្យ​ដឹង​ថា​រថយន្ត​ម៉ូដែល​  MSO Carbon Series LT ដែល​គ្រោង​ផលិត​ពី​សរសៃ​កាបូន​សុទ្ធ​នោះ​ ឥឡូវ​នេះ​បាន​លក់​អស់​ហើយ។

 

ឡាន​ផលិត​ពី​កាបូន​សុទ្ធ​​តម្លៃ​កន្លះ​លាន​ មាន​តែ​ ២៥​ គ្រឿង​ ឥឡូវ​លក់ដាច់​អស់

 

​​​​​​MSO Carbon Series LT ជា​ម៉ូដែល​រថយន្ត​ផលិត​ឡើង​ដោយ​មាន​ចំនួន​កំណត់​ត្រឹម​តែ​ ២៥​ គ្រឿង​ ហើយ​​វា​ផលិត​ឡើង​ដោយ​ផ្អែក​លើ​ម៉ូដែល​ 675LT Spider។ MSO Carbon Series LT និង​ 675LT Spider មាន​លក្ខណៈ​សម្បត្តិ​​ដូច​គ្នា​ លើក​លែង​តែ​សារធាតុ​ប្រើ​សម្រាប់​ផលិត​គឺ​ខុស​គ្នា​ ដោយ​ MSO Carbon Series LT មាន​​​ប្រើ​​​សរសៃ​កាបូន​ច្រើន​ជាង​ ៤០%។

 

ឡាន​ផលិត​ពី​កាបូន​សុទ្ធ​​តម្លៃ​កន្លះ​លាន​ មាន​តែ​ ២៥​ គ្រឿង​ ឥឡូវ​លក់ដាច់​អស់

 

និយាយ​ពី​លក្ខណៈ​សម្បត្តិ​​រថយន្ត​គឺ​ប្រើ​ម៉ាស៊ីន​ភ្លោះ​​ V8 ទំហំ​ ​៣,៨​ លីត្រ​ ដែល​អាច​បង្កើត​កម្លាំង​បាន​ ៦៦៦ សេះ។ វា​ចំណាយ​ពេល​តែ​ ២,៩​ វិនាទី​ ដើម្បី​បង្កើន​សន្ទុះ​ពី​ ០-១០០ គ.ម/ម៉​ និង​អាច​បើក​បរ​ក្នុង​ល្បឿន​អតិបរមា​ ៣២៦​ គ.ម/ម៉។​

 

រថយន្ត​​ខាង​លើ​នឹង​ចាប់​ផ្ដើម​ផលិត​នៅ​​ដើម​ខែ​កញ្ញា​​ បន្ទាប់​មក​ទើប​​ចាប់​ផ្ដើម​​ដឹក​ជញ្ជូន​ទៅ​ដល់​អតិថិជន​នៅ​ចុង​ឆ្នាំ​ ២០១៦​ នេះ។ គួរ​បញ្ជាក់​ថា​រថយន្ត​ដែល​លក់​អស់​​ ទាំង​មិន​ទាន់​បាន​​ផលិត​នេះ​ គឺ​មាន​តម្លៃ​ ៥១៥ ០០០ ដុល្លារ​ ក្នុង​មួយ​គ្រឿង៕

​​​​​​​ចុច​អាន៖ Mitsubishi​ ​Outlander​ ​ត្រូវ​ ​Hacker​ ​បំបែក​ប្រព័ន្ធ​សុវត្ថិភាព​បាន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mashable, Digitaltrend