សិង្ហបុរី​ ​ផ្អាក​ដំណើរការ​អ៊ីនធឺណិត​​កុំព្យូទ័រ​ ១០​ ​ម៉ឺន​គ្រឿង​ បង្កើន​សុវត្ថិភាព

រដ្ឋាភិបាល​សិង្ហបុរី​ ​បាន​ប្រកាស​ ​ផ្អាក​ដំណើរការ​អ៊ីនធឺណិត​លើ​កុំព្យូទ័រ​មន្ត្រី​សាធារណៈ​ ​ប្រមាណ​ ​១០​ ​ម៉ឺន​គ្រឿង​​ចាប់​ពី​ខែ​ ​ឧសភា​ ​ឆ្នាំ​​​២០១៧​ ​​ដើម្បី​ធ្វើ​អាប់ដេត​ លើ​ប្រព័ន្ធ​គ្រប់គ្រង​នៃ​កុំព្យូទ័រ​ទាំង​នោះ​ ​។​

 

សិង្ហបុរី​ ​ផ្អាក​ដំណើរការ​អ៊ីនធឺណិត​​កុំព្យូទ័រ​ ១០​ ​ម៉ឺន​គ្រឿង​ បង្កើន​សុវត្ថិភាព

 

អ្នក​នាំ​ពាក្យ​របស់​ ​អាជ្ញាធរ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ ​(IDA)​ ​សិង្ហបុរី​ ​បាន​ឲ្យ​ដឹង​ថា​ ​រដ្ឋាភិបាល​ធ្វើ​ការ​​អាប់ដេត​លើ​ប្រព័ន្ធ​គ្រប់គ្រង​នៃ​កុំព្យូទ័រ​ទាំង​នោះ​ ​គឺ​ដើម្បី​បង្កើន​នូវ​កម្រិត​សុវត្ថិភាព​ ​ក៏​ដូច​ជា​ភាព​ងាយ​ស្រួល​មួយ​ចំនួន​ក្នុង​ការ​ប្រើប្រាស់​ ​។​ ​

 

សិង្ហបុរី​ ​ផ្អាក​ដំណើរការ​អ៊ីនធឺណិត​​កុំព្យូទ័រ​ ១០​ ​ម៉ឺន​គ្រឿង​ បង្កើន​សុវត្ថិភាព

 

ការ​អាប់ដេត​នេះ​មិន​មែន​មាន​ន័យ​ថា​កុំព្យូទ័រ​ទាំង​នោះ​មិន​អាច​ប្រើ​អ៊ីនធឺណិត​បាន​នោះ​ទេ​ ​គឺ​ប្រើ​បាន​ធម្មតា​ ​តែ​ត្រូវ​ប្រើ​ក្នុង​តំណ​ភ្ជាប់​ដែល​ក្រុម​អ្នក​ជំនាញ​ផ្ដល់​ឲ្យ​ ​។​ ​លើស​ពី​នេះ​ ​​សម្រាប់​ឧបករណ៍​ផ្ទាល់​ខ្លួន​របស់​បុគ្គលិក​ទាំង​នោះ​ ​គឺ​មិន​អាច​ភ្ជាប់​ជា​មួយ​តំណ​ភ្ជាប់​ពិសេស​ ​ដែល​អ្នក​ជំនាញ​ផ្ដល់​ឲ្យ​នោះ​ទេ​ ​៕​

 

​អាន​បន្ត​ ​៖​ iPhone 6s/6s Plus តាម​ហាង​នៅ​​កម្ពុជា ​ធូរ​ថ្លៃ​ជាង​​ថៃ​និង​តៃវ៉ាន់

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​​ ​​techinasia