គម្លាត​អាយុ ១២ ឆ្នាំ មិន​ថ្វី ! Christy Chung ត្រៀម​រៀបការ​ប្តី​ទី​បី​ឆាប់ៗ​នេះ​

Videos


តារាសម្តែងស្រីកូនកាត់ចិន-វៀតណាមវ័យ ៤៥ ឆ្នាំ នាង Christy Chung នឹងឈានជើងចូលក្នុងជីវិតអាពាហ៍ពិពាហ៍ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីឆ្លើយយល់ព្រម នឹងសំណើរសុំរៀបការរបស់មិត្តប្រុសនាង តារាសម្តែងចិនវ័យ ៣៣ ឆ្នាំ លោក Zhang Lunshuo ។

គម្លាត​អាយុ ១២ ឆ្នាំ មិន​ថ្វី ! Christy Chung ត្រៀម​រៀបការ​ប្តី​ទី​បី​ឆាប់ៗ​នេះ​

អ្នកទាំងពីរបានទាក់ទងគ្នាកាលពីឆ្នាំមុន បន្ទាប់ពីនិស្ស័យចាប់ដៃឲ្យពួកគេក្នុងកម្មវិធីកម្សាន្តមួយនៅចិន ។ ចំពោះការសុំរៀបការរបស់លោក Zhang ទៅនាង Chung បានប្រព្រឹត្តឡើងនៅលើឆាក ដោយលោកបាន Zhang បានឲ្យនាង Chung អង្គុយលើកៅអីកណ្តាលឆាក ហើយលោកក៏បញ្ចេញសំនៀងជាមួយនឹងអ្នករាំអមបួននាក់ ។ ក្រោយពីការច្រៀងចប់ និង ពេលដែលអ្នករាំអមចាកចេញពីឆាក លោក Zhang និយាយទៅកាន់មិត្តស្រីលោកថា «ពួកយើងស្គាល់គ្នាដោយចៃដន្យតាមរយៈនិស្ស័យ ដូចនេះហើយសង្ឃឹមថាពេលដែលកម្មវិធីនេះបញ្ជប់ យើងពីរនាក់នឹងអាចផ្តើមជីវិតថ្មី ដោយបងនឹងបង្ហាញអ្នករាល់គ្នាថា បងពិតជាធ្វើបាននូវអ្វីដែលបងធ្លាប់សន្យានឹងអូន» ។

គម្លាត​អាយុ ១២ ឆ្នាំ មិន​ថ្វី ! Christy Chung ត្រៀម​រៀបការ​ប្តី​ទី​បី​ឆាប់ៗ​នេះ​

លោកបន្តទៀតដោយចាប់ផ្តើមលុតជង្គង់ ដកចិញ្ចៀន និង និយាយទៀតថា «បងនឹងផ្តល់ឲ្យអូននូវសុភមង្គលក្នុងឆាកជីវិត បងនឹងធ្វើឲ្យអូនញញឹមជានិច្ច ហើយបងសង្ឃឹមថា អូននឹងយល់ព្រមរៀបការនឹងបង» ។ ក្រោយពីឮពាក្យសម្តីដ៏ក្រអួនក្រអៅបែបនេះហើយ នាង Christy ក៏ឆ្លើយយល់ព្រមទាំងទឹកភ្នែក ។

គម្លាត​អាយុ ១២ ឆ្នាំ មិន​ថ្វី ! Christy Chung ត្រៀម​រៀបការ​ប្តី​ទី​បី​ឆាប់ៗ​នេះ​

គួររំឭកដែរថា នាង Chung ធ្លាប់រៀបការពីរដងរួចមកហើយ និង មានកូនស្រីបីនាក់ ម្នាក់ជាមួយប្តីទី ១ និង ពីរនាក់ទៀតជាមួយប្តីទី ២ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

គម្លាត​អាយុ ១២ ឆ្នាំ មិន​ថ្វី ! Christy Chung ត្រៀម​រៀបការ​ប្តី​ទី​បី​ឆាប់ៗ​នេះ​
គម្លាត​អាយុ ១២ ឆ្នាំ មិន​ថ្វី ! Christy Chung ត្រៀម​រៀបការ​ប្តី​ទី​បី​ឆាប់ៗ​នេះ​
គម្លាត​អាយុ ១២ ឆ្នាំ មិន​ថ្វី ! Christy Chung ត្រៀម​រៀបការ​ប្តី​ទី​បី​ឆាប់ៗ​នេះ​
គម្លាត​អាយុ ១២ ឆ្នាំ មិន​ថ្វី ! Christy Chung ត្រៀម​រៀបការ​ប្តី​ទី​បី​ឆាប់ៗ​នេះ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត