ក្រសួងសុខាភិបាល៖ ដើម​ឆ្នាំ​២០១៦​នេះ​ជំងឺ​គ្រុម​ឈាម​កើន​ឡើង​ទ្វេដង​

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន ឲ្យប្រជាជនទាំងអស់មានការប្រុងប្រយ័ត្ន ចំពោះការឆ្លងនូវជំងឺគ្រុនឈាម ដោយរយៈពេលប៉ុន្មានខែដើមឆ្នាំ២០១៦ ជំងឺនេះបានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០១៥កន្លងទៅ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបានឲ្យដឹងថា  ក្នុងកំឡុង២១សប្ដាហ៍ដើមឆ្នាំ២០១៦នេះ (ចាប់ពីខែមករា ដល់ ខែឧសភា) មានករណីជំងឺគ្រុនឈាមសរុបចំនួន ១៩១៥ករណី និងស្លាប់មនុស្ស ៤ករណី ដែលនេះមានការកើនឡើងពីរដងច្រើនជាងឆ្នាំ២០១៥ ដែលមានតែ ៩៦៧ករណី និងស្លាប់១ករណីតែប៉ុណ្ណោះ។
សេចក្ដីប្រកាសនោះបានឲ្យដឹងទៀតថា ស្ថានភាពកើនឡើងនៃជំងឺគ្រុមឈាមក្នុងឆ្នាំនេះ គឺដោយសារតែឆ្នាំ២០១៦នេះ ជាឆ្នាំដែលកំពុងឈានចូលដល់ វដ្ដនៃឆ្នាំរាតត្បាតជំងឺគ្រុនឈាម ដែលកើតមានម្តង ជារៀងរាល់៣ទៅ៥ឆ្នាំម្តង និងជាឆ្នាំដែលកំពុងស្ថិតនៅក្រោមឥទ្ធិពលបំរែបំរូល អាកាសធាតុ អែល នីណូ (El NiNo)។

ដូចនេះក្រសួងបានចេញសេចក្ដីប្រកាសព័ត៌មាន ឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែរក្សាសុខភាព។ ក្នុងនោះដែរក្រសួងក៏បានជួនដំណឹង ទៅគ្រប់មន្ទីររាជធានី ខេត្ត ឲ្យចាត់វិធានការការពារទប់ស្កាត់ និងត្រៀមលក្ខណៈអន្តរាគមន៍គ្រប់គ្រងនូវជំងឺគ្រុនឈាម ដើម្បីធានាបាននូវសេចក្តីសុខរបស់ពលរដ្ឋ៕

ក្រសួងសុខាភិបាល៖ ដើម​ឆ្នាំ​២០១៦​នេះ​ជំងឺ​គ្រុម​ឈាម​កើន​ឡើង​ទ្វេដង​ ក្រសួងសុខាភិបាល៖ ដើម​ឆ្នាំ​២០១៦​នេះ​ជំងឺ​គ្រុម​ឈាម​កើន​ឡើង​ទ្វេដង​

ប្រភព៖ kqube

  • ក្រសួងសុខាភិបាល៖ ដើម​ឆ្នាំ​២០១៦​នេះ​ជំងឺ​គ្រុម​ឈាម​កើន​ឡើង​ទ្វេដង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:ជីវិតនិងសង្គម
Tags: