​រំលោភ​​កុមារី​រងគ្រោះ​​កាល​ពី​ពីរ​ឆ្នាំ​មុន បែក​ការ​​ម្ដាយ​​នាង​ដឹង​​​ប្ដឹង​ឲ្យ​​ចាប់​​ខ្លួន

ខេត្តកណ្ដាល៖ សមត្ថកិច្ចនគរបាលស្រុកស្អាង បានធ្វើឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈ លើកុមារីជាអនីតិជន កាលពីឆ្នាំ២០១៤ (មិនចាំនៅថ្ងៃខែកើតហេតុ) វេលាម៉ោង១១និង០០នាទីព្រឹក នៅចំណុចលើផ្ទះជនរងគ្រោះ ស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
កុមារីរងគ្រោះ មានអាយុ១០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរក្នុងបន្ទុកគ្រួសារ រីឯជនសង្ស័យឈ្មោះ ស៊ីណា ទាងឡេន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ(ឃាត់ខ្លួន)។
ប្រភពពីមន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា កាលពីឆ្នាំ២០១៤ (មិនចាំនៅថ្ងៃខែកើតហេតុ) វេលាម៉ោង១១ព្រឹក ឈ្មោះ ទាងឡេន (ជនសង្ស័យ) បានបបួលកុមារីរងគ្រោះទៅមើលទូរទស្សន៍នៅលើផ្ទះរបស់ខ្លួន ពេលដល់លើផ្ទះជនរងគ្រោះ បានដេកលើក្តារ ហើយឈ្មោះ ទាងឡេន បានស្រាតខោចង្កេះកៅស៊ូត្រឹមភ្លៅ រួចធ្វើសកម្មភាពលួងលោមរំលោភក្មេងស្រីរងគ្រោះ តែពេលនោះកុមារីរងគ្រោះស្រែកថាឈឺ ទើបឈ្មោះ ទាងឡេន (ជនសង្ស័យ) បញ្ឈប់សកម្មភាពរបស់ខ្លួន រួចកុមារីរងគ្រោះ បានត្រឡប់មកផ្ទះខ្លួនវិញ។
លុះដល់រំលងបាន០៧ថ្ងៃ ក្រោយនៅវេលាម៉ោង១១ព្រឹក ឈ្មោះ ទាង ឡេន បានជួបកុមារីរងគ្រោះ កំពុងដងទឹកស្រះងូត ស្ថិតនៅខាងជើងភូមិប្រហែល១០០ម៉ែត្រ ពេលនោះឈ្មោះ ទាង ឡេន បានលូកដៃចូលក្នុងខោ ធ្វើសកម្មភាពរំលោភទៀត តែភ្លាមនោះកុមារីរងគ្រោះ និយាយថាឈឺ រួចឈ្មោះ ទាង ឡេន ក៏បញ្ឈប់សកម្មភាពរបស់ខ្លួនតែម្ដង។
រហូតមកដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ទើបមានឈ្មោះ យ៉ែម ខែម ត្រូវជាម្ដាយកុមារីរងគ្រោះ បានប្ដឹងមកសមត្ថកិច្ច ពីសកម្មភាពរបស់ឈ្មោះ ស៊ីណា ទាងឡេន ពីបទរំលោភសេពសន្ថវៈ លើកូនស្រីរបស់ខ្លួន។

ក្រោយពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំ បានអញ្ជើញឈ្មោះ ទាង ឡេន មកធ្វើការសាកសួរជនសង្ស័យ ហើយនៅចំពោះមុខសមត្ថកិច្ចឈ្មោះ ស៊ីណា ទាងឡេន បានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈ លើជនរងគ្រោះ បានចំនួន០២លើក កាលពីឆ្នាំ២០១៤ ពិតប្រាកដមែន។ ករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី៕

​រំលោភ​​កុមារី​រងគ្រោះ​​កាល​ពី​ពីរ​ឆ្នាំ​មុន បែក​ការ​​ម្ដាយ​​នាង​ដឹង​​​ប្ដឹង​ឲ្យ​​ចាប់​​ខ្លួន ​រំលោភ​​កុមារី​រងគ្រោះ​​កាល​ពី​ពីរ​ឆ្នាំ​មុន បែក​ការ​​ម្ដាយ​​នាង​ដឹង​​​ប្ដឹង​ឲ្យ​​ចាប់​​ខ្លួន

ប្រភព៖ kqube

  • ​រំលោភ​​កុមារី​រងគ្រោះ​​កាល​ពី​ពីរ​ឆ្នាំ​មុន បែក​ការ​​ម្ដាយ​​នាង​ដឹង​​​ប្ដឹង​ឲ្យ​​ចាប់​​ខ្លួន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:ជីវិតនិងសង្គម
Tags: