Messi ​បរិច្ចាគ​ប្រាក់​ ដែល​ឈ្នះ​ក្ដី​ទាំង​អស់ ជូន​អង្គការ​មនុស្សធម៌

Lionel Messi ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ បាន​​​បរិច្ចាគ​ប្រាក់ ដែល​បាន​មក​ពី​ឈ្នះ​ក្ដី​ ​​ជិត៦៥០០០​អឺរ៉ូ (៧៣៨៥០ដុល្លារ) ​ជូន​ដល់​អង្គការ​មនុស្សធម៌​មួយ។

 

Messi ​បរិច្ចាគ​ប្រាក់​ ដែល​ឈ្នះ​ក្ដី​ទាំង​អស់ ជូន​អង្គការ​មនុស្សធម៌

Messi ហ្វឹកហាត់ជាមួយជម្រើសជាតិអាហ្សង់ទីន ត្រៀមលេង Copa America

 

អ្នកសារព័ត៌មាន​អេស្ប៉ាញ Alfonso Ussia ​បាន​សរសេរ​រឿង​មួយ ​បន្ទាប់​ពី​អាហ្សង់ទីន​ ចាញ់​អាល្លឺម៉ង់​ នៅ​ World Cup 2014 ដោយ​រិះ​គន់​ទម្រង់​លេង​ Messi ​និង​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​ធ្លាប់​ប្រើ​ប្រាស់​​សារធាតុ​ជំនួយ​អ័រម៉ូន​កាល​នៅ​តូច ដើម្បី​ជួយ​ឲ្យ​រាងកាយ​ធំ​ធាត់​រឹងមាំ។ ប៉ុន្តែ​ជាក់​ស្ដែង កីឡាករ​វ័យ​២៨​ឆ្នាំ (Messi) មិន​ដែល​ធ្វើតេស្ត​ពិនិត្យ​សុខភាព​ធ្លាក់​ឡើយ រហូត​ទល់​បច្ចុប្បន្ន។

 

Messi ​បរិច្ចាគ​ប្រាក់​ ដែល​ឈ្នះ​ក្ដី​ទាំង​អស់ ជូន​អង្គការ​មនុស្សធម៌

Messi (ស្តាំ) ឈ្នះបាល់មាស កាល World Cup 2014

 

Messi ​បរិច្ចាគ​ប្រាក់​ ដែល​ឈ្នះ​ក្ដី​ទាំង​អស់ ជូន​អង្គការ​មនុស្សធម៌

 

តុលាការ​ទីក្រុង​ Barcelona ​​បាន​​​លើក​ឡើង​​ថា ​​រឿងរ៉ាវ​ដែល​អ្នកសារព័ត៌មាន Ussia ​​ចេញ​ដោយ​កាសែត​ La Razon​ គឺជា​ការ​ប្រមាថ​ ដោយ​​​​ចោទ​ជា​បទ​បរិហារកេរ្តិ៍ ​​និង​ពិន័យ​ជា​ប្រាក់​៦៥០០០​អឺរ៉ូ ជូន​ដល់​ខ្សែ​ប្រយុទ្ធ​ក្រុម​ Barca (Messi) ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។

 

យ៉ាងណាក្ដី ​ចំពោះ​ប្រាក់​ដែល​បាន​មក​ពី​ការ​ឈ្នះ​ក្ដី​នេះ​ ​ភ្នាក់ងារ​របស់​ Messi បាន​ឲ្យ​ដឹង​ថា ​តារា​ឆ្នើម​ក្រុម​អ្នកមានបុណ្យ​ បាន​បរិច្ចាគ​ជូន​ដល់​អង្គការ​​មនុស្សធម៌​​ក្រៅ​រដ្ឋាភិបាល (NGO) ​​មាន​ឈ្មោះ​ថា “Doctors Without Borders” ទាំង​អស់៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ si