សិង្ហបុរី​​បិទ​​អាង​​​មើល​ត្រី​​​​ក្រោម​ទឹក​​ ក្រោយ​​ដំណើរ​ការ​​២៥​ឆ្នាំ

​ពិភព​កម្សាន្ត​មើល​​ត្រី​​ក្រោម​​ទឹក​សិង្ហបុរី និង​​អាង​​​​ត្រី​ផ្សោត​​​ ​គ្រោង​​បិទ​អាជីវកម្ម​​​​​នៅ​ថ្ងៃ​​ទី​​ ២៦​ មិថុនា​​ខាង​មុខ​​នេះ​ហើយ ​ក្រោយ​បើក​​​ដំណើរ​ការ​​​អស់​រយៈ​ពេល​​​ ២៥​ឆ្នាំ​​។ ​នេះ​បើ​តាម​​ប្រតិបត្តិ​ករ​លោក​ Haw Par ​ប្រាប់​កាល​​ពី​ថ្ងៃ​​​​ច័ន្ទ​កន្លង​ទៅ។​

 

សិង្ហបុរី​​បិទ​​អាង​​​មើល​ត្រី​​​​ក្រោម​ទឹក​​ ក្រោយ​​ដំណើរ​ការ​​២៥​ឆ្នាំ

លោក​​និយាយ​ថា៖​​​ ​​”ពិភព​​​​​កម្សាន្ត​​ខាង​​លើ​​​នឹង​​​​​​​​ត្រូវ​​ផ្ទេរ​​​​​ឧបករណ៍​កម្សាន្ត​​​ ​និង​​បញ្ចប់​​ប្រតិបត្តិការ​​ ​ខណៈ​​​​​​​កិច្ច​​សន្យា​​ជួល​​កន្លែង​​​ត្រូវ​​ផុត​​សុពល​ភាព​​​​​​​​​ជិត​​​​​២​ឆ្នាំ​ទៀត”​។​​ ​ត្រី​ផ្សោត​​ពណ៌ស៊ីជម្ពូ ​ឆ្មា​សមុទ្រ​ ​​និង​​ភេ​​ជា​ច្រើន​ក្បាល​​​​​​​ ត្រូវ​​បាន​​គេ​​​​ប្ដូរ​​ទៅ​កាន់​​​​​​​មជ្ឈមណ្ឌល​កម្សាន្ត Chimelong Ocean Kingdom ​នៅ​ទីក្រុង​ Zhuhai ខេត្ត​​ក្វាងទុង​ ​ប្រទេស​ចិន​ វិញ​។​

 

​ Chimelong ​​​​​​​​​​​​ជា​ទីកន្លែង​កម្សាន្ត​​​​មាន​​ឧបករណ៍​​ទំនើប​​​​បំផុត​​មួយ​ក្នុង​លោក​ ​និង​​មាន​​បុគ្គលិក​​​ជំនាញ​​ៗ​ខាង​ជីវិត​​​​សត្វ​​សមុទ្រ​ ​​​ការ​ថែទាំ ​ការ​បង្កាត់​ពូជ​ និង​​​ការ​អភិរក្ស។​​ លោក​ Haw Par ​បន្ត​ថា៖ “​​​​ទោះ​​កិច្ច​សន្យា​​​​មិន​ទាន់​ដល់​​ថ្ងៃ​​បញ្ចប់​​នៅ​ឡើយ ​​​តែ​​​​​សត្វ​​របស់​​​យើង​​​​មាន​​​​កន្លែង​​ថ្មី​​​​​ល្អ​ហើយ”។​ ការ​​ផ្ទេរ​​នេះ​​​​ត្រូវ​​បាន​​​យល់​​ព្រម​​​​ពី​អាជ្ញាធរ​​សិង្ហបុរី​ និង​​ចិន​​ផង​ដែរ៕

 

សិង្ហបុរី​​បិទ​​អាង​​​មើល​ត្រី​​​​ក្រោម​ទឹក​​ ក្រោយ​​ដំណើរ​ការ​​២៥​ឆ្នាំ

 

សិង្ហបុរី​​បិទ​​អាង​​​មើល​ត្រី​​​​ក្រោម​ទឹក​​ ក្រោយ​​ដំណើរ​ការ​​២៥​ឆ្នាំ

 

សិង្ហបុរី​​បិទ​​អាង​​​មើល​ត្រី​​​​ក្រោម​ទឹក​​ ក្រោយ​​ដំណើរ​ការ​​២៥​ឆ្នាំ

 

សិង្ហបុរី​​បិទ​​អាង​​​មើល​ត្រី​​​​ក្រោម​ទឹក​​ ក្រោយ​​ដំណើរ​ការ​​២៥​ឆ្នាំ

កាល​បើក​ដំណើរ​ការ​ដំបូ​ង​​ក្នុង​ឆ្នាំ ១៩៩១

 

ចុចអាន៖ ៥​កន្លែង​ដ៏​ទាក់​ទាញ​នៅ​ម៉ាឡេស៊ី​ និង​សិង្ហបុរី​ ខ្មែរ​និយម​ទៅ​កម្សាន្ត​ជាង​គេ

ចុចអាន៖ ​រូបភាព​កម្រ​ឃើញ​រវាង​សិង្ហបុរី​ពី​មុន ​និង​បច្ចុប្បន្ន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia