ឆ្មា​​​​​​​ចាស់​បំផុត អាច​បំបែក​កំណត់​ត្រា​ពិភពលោក​ តែ​ម្ចាស់​បដិសេធ​

ស្ត្រី​អង់គ្លេស​​​​​ម្នាក់​​​​​​បាន​​អះ​អាង​ថា​ឆ្មា​​​​ចិញ្ចឹម​មួយ​ក្បាល​​របស់​ខ្លួន​ថា​​​ជា​ឆ្មា​​អាយុ​ចាស់​ជាង​គេ​បំផុត​​និង​អាយុ​​បង​ឆ្មា​កំណត់​ត្រា​​​​ចាស់​ជាង​​គេ​​​លើ​ពិភព​លោក​​នៅ​សហរដ្ឋអាមេរិក​ទៅ​ទៀត​។ នេះ​បើ​តាម​​សារព័ត៌មាន Daily Mail។

 

ឆ្មា​​​​​​​ចាស់​បំផុត អាច​បំបែក​កំណត់​ត្រា​ពិភពលោក​ តែ​ម្ចាស់​បដិសេធ​

 

​អ្នក​ស្រី​ ​Michele Foster មក​ពី​​ទី​ក្រុង​ Exeter នៃ​ប្រទេស​អង់គ្លេស​ បាន​ឲ្យ​ដឹង​ថា​​ឆ្មា​​ចិញ្ចឹម​របស់​អ្នក​ស្រី​​ឈ្មោះ​ Rubble មក​ទល់​ពេល​នេះ​មាន​អាយុ​២៨​ឆ្នាំ​ហើយ។ អ្នក​ស្រី Foster​​បន្ថែម​ថា​ អ្នក​ស្រី​​បាន​​យកRubble មក​​ចិញ្ចឹម​តាំង​ពី​​​​នៅ​តូច​ក្នុង​ឆ្នាំ​១៩៨៨។

 

ចំពោះ​​​ឆ្មា​​គ្រង​កំណត់​​ត្រា​អាយុ​ចាស់​ជាង​គេ​នៅ​លើ​ពិភព​លោក​​បច្ចុប្បន្ន​គឺ ឆ្មា​​​​​​ឈ្មោះ​Corduroy  មក​ពី​សហរដ្ឋអាមេរិក​ កើត​នៅ​ឆ្នាំ​១៩៨៩ ដោយ​ត្រឹម​ពេល​នេះ​​​មាន​អាយុ​២៧​ឆ្នាំ​​​ហើយ។ ហេតុ​ដូច​នេះ​ទើប​អ្នក​ស្រី Foster បាន​អះ​អាង​ថា Rubble អាច​​បំបែក​កំណត់​ត្រា​ Corduroy។

 

ឆ្មា​​​​​​​ចាស់​បំផុត អាច​បំបែក​កំណត់​ត្រា​ពិភពលោក​ តែ​ម្ចាស់​បដិសេធ​

 

យ៉ាង​ណា​ក្ដី ស្ត្រី​អង់គ្លេស​​ដែល​ស្រលាញ់​ចិញ្ចឹម​បី​បាច់​ឆ្មា​ដូច​កូន​បង្កើត​រូប​នេះ​ បាន​បដិសេធ​មិន​ចង់​​ឲ្យ Rubble​ ត្រូវ​​បំពេញ​លក្ខខណ្ឌ​​​ដើម្បី​គ្រងតំណែង​​កំណត់​ត្រា​ពិភព​លោក​នោះ​​ឡើយ។ ម្ចាស់​ឆ្មា​រូប​នេះ​​និយាយ​ថា Rubble​ ចូល​ចិត្ត​ដេក​ច្រើន​ ស៊ី​ច្រើន និង​ដើរ​លេង​តាម​ធម្មតា ដូច​នេះ​អ្នក​ស្រី​មិន​ចង់​ឲ្យ Rubbleក្លាយ​ជា​ឆ្មា​ល្បី​​និង​មាន​មនុស្ស​ជា​ច្រើន​ចង់​ជួប​វា​នោះ​ទេ៕

 

ឆ្មា​​​​​​​ចាស់​បំផុត អាច​បំបែក​កំណត់​ត្រា​ពិភពលោក​ តែ​ម្ចាស់​បដិសេធ​
ឆ្មា​​​​​​​ចាស់​បំផុត អាច​បំបែក​កំណត់​ត្រា​ពិភពលោក​ តែ​ម្ចាស់​បដិសេធ​
ឆ្មា​​​​​​​ចាស់​បំផុត អាច​បំបែក​កំណត់​ត្រា​ពិភពលោក​ តែ​ម្ចាស់​បដិសេធ​
ឆ្មា​​​​​​​ចាស់​បំផុត អាច​បំបែក​កំណត់​ត្រា​ពិភពលោក​ តែ​ម្ចាស់​បដិសេធ​

 

ចុចអាន៖  នៅ​ចិន​មាន​ធានា​រ៉ាប់​រង​ឆ្កែ​ឆ្មា​ទៀត?

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​

​​​​​​​​​​​