Neymar ចំនាយលុយ $១០,០០០ ជួលសេតវិមាន សម្រាប់ស្នាក់នៅតែមួយយប់

អាមេរិក៖ តារាបាល់ទាត់វ័យក្មេងរបស់ប្រេស៊ីល Neymar ដែលសព្វថ្ងៃលេងឲ្យក្លិប Barcelona កំពុងតែសោយសុខ ក្នុងអំឡុងពេលឈប់សម្រាកលំហែកាយរបស់ខ្លូននៅសហរដ្ឋអាមេរិក ហើយថ្មីៗនេះ រូបគេត្រូវបានទទួលការចាប់អារម្មណ៍ពីបណ្តាសារព័ត៌មានជាច្រើន  ដូចជារូបគាត់ដើរលេងជាមួយតារាចម្រៀង Justin Bieber ហើយបានបង្ហោះវីដេអូបង្ហាញពីបច្ចេកទេស នៃការលេងបាល់រៀងៗខ្លួន។ បន្ថែមពីនេះទៀត Neymar ក៏បានទៅមើលការប្រកួតបាល់បោះ NBA វគ្គផ្តាច់ព្រ័តផងដែរ ដោយបានថតរូបជាមួយ Stephen Curry ដែលជាកីឡាករបាល់បោះល្អជាងគេក្នុងរដូវកាលនេះ ដែលទាំងអស់នេះ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

មិនថែមតែប៉ុណ្ណោះ ខណៈពេលដែលគាត់កំពុងឈប់សម្រាកលំហែកាយ ថ្មីៗនេះ Neymar ក៏បានស្នាក់នៅក្នុងសេតវិមានមួយ​ នៅក្នុងទីក្រុង Los Angeles ដោយបានជួលក្នុងតម្លៃ ១០,០០០ដុល្លារ ហើយស្នាក់នៅតែមួយយប់ប៉ុណ្ណោះ។

សេតវិមានដ៏ស្រស់ស្អាតដែលមានឈ្មោះថា Beverly Hills មួយនេះ មានក្រឡាផ្ទៃសរុប ២២,០០០មែត្រការ៉េ ដែលមានបន្ទប់គេង៧ និងបន្ទប់ទឹកទាំងអស់១៥។ ក្នុងសេតវិមាន ដ៏ល្អប្រណីតនេះដែរ កសាងឡើងតាំងពីឆ្នាំ២០០០ នៅលើទំហំផ្ទៃដី ៥.២ ហិចតា។ សេតវិមានមួយនេះ មានដូចជាអាងហែលទឹក អាងមុជទឹក ទីលានវាយតេន្នីស កន្លែងហាត់ប្រាណ សូណា និងរួមទាំងមានបន្ទប់សំរាប់មើលខ្សែភាពយន្តផងដែរ។

សូមបញ្ជាក់ថា ១០,០០០ ដុល្លារ នេះសម្រាប់ជួលស្នាក់នៅរយៈពេលមួយយប់ប៉ុណ្ណោះ ចំនែកឯសេវាកម្មផ្សេងៗដូចជា អ្នកសម្របសម្រួល មេចុងភៅ អ្នកបើកបរ ឬអ្នកបំរើ ត្រូវបង់បន្ថែមពីលើទៀត។

គួររំលឹកផងដែរថា Neymar មិនមែនមកលំហែកាយ ដោយមិនជួយក្រុមជម្រើសជាតិរបស់ខ្លួនក្នុងការប្រកួត Copa America នោះទេ តែគាត់ត្រូវបានគ្រូបង្វឹកទុកជើង ដើម្បីត្រៀមសម្រាប់ការប្រកួតព្រឹត្តការណ៍ Olympic រដូវក្តៅខាងមុខនេះ ដែលធ្វើឡើងនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល៕

ខាងក្រោមនេះជាកម្រងរូបភាព នៃសេតវិមានដែល Neymar បានជួលក្នុងតម្លៃ ១០,០០០ ដុល្លាសម្រាប់ស្នាក់នៅមួយយប់ ៖  

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត