ហេតុអ្វីមនុស្សមួយចំនួនចូលចិត្តយកអ្វីមួយមកបិទកាមេរ៉ា Laptop របស់ខ្លួន ?

អ្នកប្រើប្រាស់មួយចំនួនតែងតែយកអ្វីម្យ៉ាងមកបិទកាមេរ៉ា Laptop របស់ខ្លួននៅពេលមិនប្រើការ ដែលការធ្វើដូចនេះគឺភាគច្រើនជាប្រជាជននៅអ៊ឺរ៉ុប ឬ អាមេរិក។

តើពួកគេធ្វើបែបនេះក្នុងគោលបំណងអ្វី ?

ការធ្វើបែបនេះមិនមែនក្នុងគោលបំណងធ្វើឲ្យ Laptop របស់ពួកគេកាន់តែមានភាពទាក់ទាញនោះទេ ប៉ុន្តែវាគឺជាវិធីសាស្រ្តការពារសកម្មភាព ឬ រឿងរ៉ាវឯកជន ពីពពួក Hacker។

យើងដឹងហើយថាកាមេរ៉ាដែលបំពាក់នៅលើ Laptop គឺបង្កើតឡើងដើម្បីឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការតេទៅរកគ្នាតាមរយៈ វិដេអូ Call ( Skype) ឬ ថតរូបជាដើម ប៉ុន្តែទន្ទឹមនឹងនោះបើសិនជា OS ដែលដំឡើងនៅក្នុង Laptop របស់ត្រូវបានបានពពួក Hacker វាយលុក នោះពួកគេក៏អាចកាមេរ៉ា នោះក្នុងការតាមដានសកម្មភាពរបស់អ្នកដែលបានប្រព្រឹត្តនៅពីមុខ Laptop របស់អ្នកបានយ៉ាងងាយស្រួល ដោយមិនឲ្យអ្នកដឹងខ្លួននោះទេ។

សម្រាប់ប្រជាជនកម្ពុជាគួរតែមានការប្រុងប្រយ័ត្នបន្តិចចំពោះករណីនេះ ពីព្រោះភាគច្រើននៃអ្នកប្រើប្រាស់ Laptop នៅកម្ពុជា គឺប្រើប្រាស់ OS ( Windows) ដែលគ្មានអញ្ញាតប័ណ្ណ ដែលវាពិតជាផ្តល់ភាពងាយស្រួលទៅដល់ពួក Hacker ក្នុងការវាយលុកខ្លាំងណាស់។ បើអ្នកមិនចាំបាច់ក្នុងការប្រើប្រាស់ កាមេរ៉ា របស់ Laptop អ្នកទេ ជាពិសេសពេល Laptop របស់អ្នកភ្ជាប់ទៅកាន់ Internet អ្នកគួរតែយករបស់អ្វីម្យ៉ាងមកបិទ ជៀសវាងរឿងរ៉ាវឯកជនរបស់អ្នកត្រូវបានឃើញដោយពួក Hacker៕

ឯកសារយោង ៖

ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។


  • ហេតុអ្វីមនុស្សមួយចំនួនចូលចិត្តយកអ្វីមួយមកបិទកាមេរ៉ា Laptop របស់ខ្លួន ?已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:បច្ចេកវិទ្យា
Tags: