វីដេអូ​រន្ធត់​បង្ហាញ​សកម្មភាព​ជួយសង្គ្រោះ​ឪពុក​កូន​ពី​អគ្គីភ័យ (​មាន​វីដេអូ​)

Videos


កាលពីរយៈពេលប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញថា អគ្គីភ័យតែងតែកើតមានជារឿយៗនៅប្រទេសចិន ហើយកាលពីពេលថ្មីៗនេះដែរ គេឃើញមានវីដេអូមួយបង្ហោះពីសកម្មភាពសាមគ្គីគ្នាដល់អស្ចារ្យមួយរវាងមនុស្សមួយក្រុម ដើម្បីអាចជួយសង្គ្រោះជីវិតឪពុក និង កូនស្រី ពីអគ្គីភ័យដែលកំពុងឆាបឆេះ ។

ដោយសារតែភ្លើងកំពុងតែឆាបឆេះខ្លាំង ស្របពេលដែលខ្លួនកំពុងស្ថិតនៅជាន់ទីបី វិធីតែម្យ៉ាងដែលឪពុកម្នាក់នេះអាចជួយជីវិតកូនស្រីអាយុ ៣ ឆ្នាំរបស់ខ្លួនបាន គឺមានតែជឿជាក់លើមនុស្សមួយក្រុមនោះ ដោយសុខចិត្តទម្លាក់កូនស្រីពីលើមកក្រោម ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅតំបន់ Wenzhou ហើយគេបានដឹងថាដោយសារតែកម្លាំងតស៊ូសាមគ្គីគ្នារបស់មនុស្សមួយក្រុមនោះ ទើបជីវិតឪពុកកូនរងគ្រោះនៅសេសសល់ ។ ចង់ដឹងថា ហេតុការណ៍នោះកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖
ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)