Hyorin រំឭក​រឿង​គ្រោះថ្នាក់​​វិះ​​​ស្លាប់​ អំឡុង​ពេល​ថត​ MV “Loving U”

ក្នុង​កម្មវិធី​ Safety First របស់​ទូរទស្សន៍​ KBS Hyorin សមាជិក​ក្រុម SISTAR បាន​ប្រាប់​ពី​រឿងរ៉ាវ​លម្អិត​​ដែល​ខ្លួន​ធ្លាប់​លង់ទឹក​ ប៉ុន្តែ​ត្រូវ​បាន​សមាជិក​ក្នុង​ក្រុម​ជួយ​ទាន់​ អំឡុង​ពេល​ថត​វីដេអូ​ចម្រៀង​នៅ​កោះ​ហាវៃ។ ​

 

Hyorin រំឭក​រឿង​គ្រោះថ្នាក់​​វិះ​​​ស្លាប់​ អំឡុង​ពេល​ថត​ MV “Loving U”

 

រំឭក​ដល់​ថ្ងៃ​កើតហេតុ Hyorinបាន​ពន្យល់​ថា សមាជិក​ SISTAR ទាំង​៤​បាន​ជិះ​យន្តហោះ​ទៅ​កោះ​ហាវៃ​ដើម្បី​ថត​វីដេអូ​ចម្រៀង​បទ “Loving U”។ ទោះ​ជា​​ដឹង​ថា​ទឹក​សមុទ្រ​ជ្រៅ ប៉ុន្តែ​ដោយ​ក្ដី​រំភើប​ Hyorin​ក៏​បាន​ហែល​ទឹក​​ទៅ​តាម​មិត្ត​រួម​ក្រុម​២​នាក់​ទៀត​គឺSoyou និងBora ដែល​សុទ្ធ​តែ​មាន​កម្ពស់​ខ្ពស់​ៗ។ ពេល​នោះ​នាង​ក៏​បាន​លង់ ហើយ​​​ម្ចាស់​បទ “Stalker” នេះ​បាន​​​នឹង​ស្រមៃ​ខ្លួន​ឯង​ថា​៖”​ ខ្ញុំ​អាច​នឹង​ស្លាប់​​នៅ​ទី​នេះ​ហើយ​”។

 

​ប៉ុន្តែ​យ៉ាងណាក្ដី ជា​សំណាង​ល្អ Soyou ដែល​ជា​មិត្ត​រួម​ក្រុម​ឃើញ​ដូច​នេះ​ដ៏​បាន​រុញ Hyorin​ទៅ​កន្លែង​ទឹក​រាក់ ខណៈ​សមាជិក​ផ្សេង​ទៀត​​ទាញ​ឡើង​មក​លើ​គោក​ដើម្បី​សម្រួល​ចលនា​ដង្ហើម៕

 

Hyorin រំឭក​រឿង​គ្រោះថ្នាក់​​វិះ​​​ស្លាប់​ អំឡុង​ពេល​ថត​ MV “Loving U”

 

ចុចអាន៖Hyorin បង្ហោះ​រូប​សិចស៊ី​​​​ក្នុង​ឈុត​ហែលទឹក​ពណ៌​ផ្កា​ឈូក​លើ Instagram

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ koreaboo