ប៊ុត សីហា បង្ហាញ​មុខ​ប្រពន្ធ​កូន​ហើយ

ទីបំផុត តារា​ចម្រៀង ប៊ុត សីហា ហ៊ាន​បញ្ចេញ​មុខ​ប្រពន្ធ​កូន​របស់​ខ្លួន​ហើយ ដោយ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook ជា​សាធារណៈ​ទៀត​ផង បន្ទាប់​ពី​ព្យាយាម​បិទបាំង​នា​ពេល​កន្លង​មក។

 

ប៊ុត សីហា បង្ហាញ​មុខ​ប្រពន្ធ​កូន​ហើយប៊ុត សីហា និង​ប្រពន្ធកូន

 

“បាទ​ជា​ប្រពន្ធ​កូន​របស់​ខ្ញុំ​ពិត​មែន ខ្ញុំ​ចង់​ឱ្យ​គេ​ដឹង។ ខ្ញុំ​អត់​គិត​ពី​ប្រជាប្រិយភាព​យ៉ាង​ណា​នោះ​ទេ សំខាន់​ប្រពន្ធ​កូន​របស់​ខ្ញុំ ហើយ​នេះ​ជា​ការ​ឱ្យ​តម្លៃ​ដល់​ពួក​គាត់”។ ប៊ុត សីហា ថ្លែង​ប្រាប់ Sabay មុន​នេះ។ លោក​បន្ត​ថា រូប​គេ​មិន​មាន​បំណង​លាក់​បាំង​សមាសភាព​ប្រពន្ធ​កូន​នោះ​ទេ នា​ពេល​កន្លង​មក ប៉ុន្តែ​ដោយ​សារ​​មិន​មាន​នរណា​ម្នាក់ ឬ​ស្ថាប័ន​ព័ត៌មាន​ជជីក​សួរ​ពី​រឿង​នេះ ទើប​រូប​លោក​មិន​និយាយ​ដូច​គ្នា​ដែរ។

 

លោក​បន្ថែម​ទៀត​ថា ការ​បង្ហាញ​សមាសភាព​ប្រពន្ធ​កូន​របស់​លោក​នា​ពេល​នេះ គឺ​ជា​ការ​ផ្ដល់​តម្លៃ និង​ជា​ការ​គោរព​ដល់​គ្រួសារ​។ សីហា បាន​អះអាង​ថា លោក​មិន​បាន​គិត​ពី​ប្រជាប្រិយភាព​ថា នឹង​ទៅ​ជា​យ៉ាង​ណា​នា​ពេល​ខាង​មុខ​នោះ​ទេ៕

 

ប៊ុត សីហា បង្ហាញ​មុខ​ប្រពន្ធ​កូន​ហើយ

អត្ថបទ៖ សំ ជំនាញ

រូបថត៖ ហ្វេសប៊ុក ប៊ុត សីហា