មុននេះបន្តិច​ អ្នកនំាពាក្យរដ្ឋសភាថា​បានទទួលសំណើ ​CNRP​ហើយ

រាជធានីភ្នំពេញ​ ៖ អ្នកនំាពាក្យរដ្ឋសភាជាតិ ​លោក ឡេង ប៉េងឡុង ​បានមានប្រសាសន៍​បា្រប់កោះសន្តិភាព​តាមទូរស័ព្ទឲ្យដឹង​នៅ​ប៉ុន្មាននាទីមុននេះថា ​រដ្ឋសភាជាតិបានទទួលរួចហើយ​នូវសំណើរបស់ក្រុមតំណាងរាស្រ្ត​ភាគតិចក្នុងសភា​(គណបក្សសង្គ្រោះជាតិ CNRP) ​ដើម្បីឲ្យមានការជួបគ្នា​រវាងក្រុមការងារ​គណបក្សប្រជាជនកម្ពុជា និង ក្រុមការងារ​ ​​CNRP ។

ការលើកឡើង​របស់អ្នកនំាពាក្យរដ្ឋសភារូបនេះ​ បានធ្វើឡើងបន្ទាប់ពីលោក​ អេង ឆៃអ៊ាង ​អ្នកនំាពាក្យCNRP​ បានថ្លែងកាលពីយប់​ថ្ងៃទី០៧ ​មិថុនាថា​ CNRP ​បានដាក់សំណើរួចហើយ​​ដើម្បីសុំឲ្យមានការជួបនិយាយគ្នា​លើបញ្ហាកម្តៅនយោបាយ​រវាងក្រុមការងារ​គណបក្សប្រជាជនកម្ពុជា​ដឹកនំាដោយលោក ព្រុំ សុខា​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ​និង ក្រុមការងារ​គណបក្សសង្រ្កោះ​ជាតិ​ដឹកនំាដោយលោក​ ប៉ុល ហំម ​ប្រធាន​គណៈកម្មការទី៣រដ្ឋសភា​ ប៉ុន្តែមិនទាន់​មានចម្លើយ​តប​ពីគណបក្សប្រជាជនកម្ពុជា ។

បើតាមលោក​ ​ឡេង ប៉េងឡុងដដែល ​នៅពេលនេះ ​រដ្ឋសភាកំពុងរៀបចំដាក់សំណើ​ទៅគណបក្សប្រជាជនកម្ពុជាហើយ ៕