តារា​សម្ដែង​ដ៏​ល្បី​របស់​អូស្ដ្រាលី ខកចិត្ដ​នឹង​ការ​វះកាត់​សុដន់​នៅ​ថៃ

នាង Skye Wheatley តារា​ដ៏​ល្បី​របស់​អូស្ដ្រាលី​តាម​រយៈ «Morning Show» កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៦ បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ​អូស្ដ្រាលី​កំ​ុ​ឱ្យទៅ​កែ​សម្រស់​មាន​តម្លៃ​ថោក​នៅ​ឯ​បរទេស ក្រោយ​ពី​រូប​នាង​ធ្វើ​ដំណើរ​ទៅ​កែ​សម្រស់​សុដន់​នៅ​ប្រទេស​ថៃ​នា​ពេល​កន្លង​មក ។

នាង Sky Wheatley អាយុ​២២​ឆ្នាំ​បញ្ជាក់​ថា «​គឺជា​រឿង​គួរ​ឱ្យ​ភ័យ​ខ្លាច​មួយ មើលទៅ​ហាក់ដូចជា​មិនមែន​សុដន់ ព្រោះ​សុដន់​របស់​នាង​ខ្ញុំ​មាន​ទំហំ​មិន​ដូច​គ្នា ។ ម្ដាយ និង​យាយ​របស់ខ្ញុំ​បាន​ក្រើនរំលឹក​ថា ត្រូវ​គិត​ឱ្យ​បាន​ល្អ​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​វះកាត់​នៅ​ក្រុង​បាងកក​» ។

ស្រប​ពេល​ជា​មួ​ួ​យ​គ្នា​នេះ វេ​ប​សាយ «Daily Mail» ផ្សាយ​ថា នាង Whealtey ធ្វើ​ដំណើរ​ទៅ​វះកាត់​សុដន់​ដែល​រីក​ធំ​ម្ខាង ពោល​គឺ​ទាំង​សងខាង​មិន​ស្មើគ្នា នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​បាងកក​កាលពី​ឆ្នាំ​មុន ។ ក្រោយ​ពេល​វះកាត់​លើក​ដំបូង​សុដន់​របស់​នាង​ហាក់ដូចជា​គួរ​ឱ្យ​ពេញចិត្ដ​យ៉ាង​ខ្លាំង ប៉ុន្ដែ​មិនយូរ​ប៉ុន្មាន មាន​ដុំ​ម្យ៉ាង​នៅ​សុដន់​ខាងស្ដាំ​ដែល​មាន​លក្ខណៈ​តូច​ជាង​សុដន់​ខាងឆ្វេង ។ ក្រោយ​ពេល​វះកាត់ Wheatley បាន​ទទួល​ការ​បញ្ជាក់​ពី​គ្រូពេទ្យ​ថា ដុំ​នោះ​នឹង​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​ក្រោយ​ពេល​វះកាត់ តែ​វា​មិន​ដូច្នេះ​ទេ ៕