ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្ដី-ប្រពន្ធ ជួញដូរ​គ្រឿងញៀន នៅ​ស្រុក​មេមត់​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្ដី-ប្រពន្ធ ជួញដូរ​គ្រឿងញៀន នៅ​ស្រុក​មេមត់​



ត្បូងឃ្មុំ​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​ធ្វើ​ការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​រក្សាទុក ជួញដូរ​គ្រឿងញៀន​១​ករណី នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​សំបូរ ឃុំ​មេ​មង ស្រុក​មេមត់ ​​ខេត្ត​ត្បូងឃ្មុំ។ ជា​លទ្ធផល​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ និង​ដកហូត​វត្ថុ​តាង​ថ្នាំញៀន​បាន​មួយ​ចំនួន​ផង​ដែរ។
​ ​
នគរបាល​ស្រុក​មេមត់​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ទី​១-​ឈ្មោះ អឿ ភី​ណា ភេទ​ស្រី​ អាយុ​៤៣​ឆ្នាំ និង​ទី​២-​ឈ្មោះ មៀ​ច ហុង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ។ ជនសង្ស័យ​២​នាក់​នេះ​ត្រូវជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ​រស់នៅ​ភូមិ​សំបូរ ឃុំ​មេ​មង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

នគរបាល​បាន​ធ្វើ​ការ​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំញៀន​ចំនួន​១០​កញ្ចប់ រថយន្ត​កាមរី ផលិត​ឆ្នាំ​១៩៨៩ មួយ​គ្រឿង សម្ភារៈ​វេច​ខ្ចប់ និង​ឧបករណ៍​សេព​គ្រឿងញៀន​មួយចំនួន​ផង​ដែរ។​
​ ​
បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិ​វិធី៕

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្ដី-ប្រពន្ធ ជួញដូរ​គ្រឿងញៀន នៅ​ស្រុក​មេមត់​