សំណើច​ខ្លី​ៗ៖ រឿង​​ក្បាល​ពោះ​

ក្មេងប្រុសតូចពូកែឆ្ងល់ម្នាក់ឈ្មោះច្រូចកំពុងអង្គុយចាំម៉ាក់របស់វាពិនិត្យពោះក្នុងបន្ទប់របស់គ្រូពេទ្យ។ អំឡុងពេលអង្គុយចាំ ច្រូចបានឆ្លៀតសួរទៅកាន់ស្ត្រីពពោះម្នាក់ដែរដែលអង្គុយក្បែរវារង់ចាំការពិនិត្យមើលពោះ។

ច្រូច៖ មីង! ថីបានក្បាលពោះមីងធំចឹង!?
ស្ត្រី៖ អូហ៍ មីងមានអាអូនតូចក្នុងពោះហ្នឹងណា! (ស្ត្រីមានផ្ទៃពោះតប)
ច្រូច៖ អូហ៍ចឹង មីងមានអាអូនតូចក្នុងពោះ!? (ច្រូចសួរតបវិញដោយបើកភ្នែកធំៗ)
ស្ត្រី៖ ចាស! (ស្ត្រីឆ្លើយតបវិញដោយរាងឆ្ងល់)
ច្រូច៖ មីង អាអូនក្នុងពោះមីង ជាអាអូនល្អ អត់ក្បាលខូចមែន?
ស្ត្រី៖ ចា! អាអូនតូចក្នុងពោះមីង ជាកូនល្អ អត់ក្បាលខូចទេ (ស្ត្រីមានផ្ទៃពោះតបវិញទាំងញញឹមក្នាញ់នឹងច្រូច)
ច្រូច៖ បើអាអូនអត់ក្បាលខូច ថីបានមីងញ៉ាំវាចូលក្នុងពោះចឹង!!!
ស្ត្រី៖ អឺ…!!!

ប្រភព៖ sabay

  • សំណើច​ខ្លី​ៗ៖ រឿង​​ក្បាល​ពោះ​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:ចំនេះដឹង
Tags: