សុខ សីឡា​លីន មកដល់​ភ្លាម បញ្ចេញ​ក្បាច់​ភ្លែត​

Videos


សុខ សីឡាលីន បានមកដល់ស្រុកខ្មែរវិញតាមពេលវេលាកំណត់ បន្ទាប់ពីជាប់សម្តែងនៅប្រទេសអូស្ត្រាលីរយៈពេល៥សប្តាហ៍ គ្រាន់តែមកដល់ស្រុកខ្មែរវិញភ្លាម សុខ សីឡាលីន បានបង្ហាញវត្តមាននៅលើឆាកប្រគុំ តន្ត្រីនានា ជាពិសេស កាលពីថ្ងៃអាទិត្យ នាងបានបង្ហាញក្បាច់រាំ ដ៏គួរឲ្យទាក់ទាញ ធ្វើឲ្យយុុវវ័យជាច្រើនចាប់អារម្មណ៍ នៅឆាកតន្ត្រីរបស់ស្ថានីយ៍ទូរទស្សន៍ MyTV ។

សុខ សីឡា​លីន មកដល់​ភ្លាម បញ្ចេញ​ក្បាច់​ភ្លែត​

សុខ សីឡាលីន នៅតែពូកែច្រៀងនិងរាំដូចមុនដដែល ទោះបីជានាងមានអាយុច្រើនជាងមុនក្តី ក្បាច់រាំថ្មីៗរបស់នាងមើលទៅកាចៗ និងប្លែកៗ ទើបធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីយុវវ័យ ។ សុខ សីឡាលីន ត្រៀមខ្លួននឹងចេញទៅសម្តែងនៅក្រៅប្រទេសជាបន្តទៀត តែនាងពុំទាន់បង្ហាញប្រាប់ថា នឹងចេញទៅទីណាទៀតទេ ពីព្រោះមិនទាន់ច្បាស់ ម្យ៉ាងវិញទៀតនាងចង់ពង្រឹងការងារនៅក្នុងស្រុកឲ្យ រឹងមាំជាងនេះសិន ។

សុខ សីឡា​លីន មកដល់​ភ្លាម បញ្ចេញ​ក្បាច់​ភ្លែត​

សុខ សីឡាលីន ត្រៀមនឹងចេញបទចម្រៀងថ្មីៗជាច្រើននៅក្នុងផលិតកម្មរស្មីហង្សមាស បទចម្រៀងជាច្រើនរបស់នាងបានថតរួចរាល់ហើយ រងចាំថ្ងៃចេញលក់នៅលើទីផ្សារប៉ុណ្ណោះ ។ សម្រាប់នៅក្នុងពេលនេះ សុខ សីឡាលីន កំពុងមមាញឹកនៅក្នុងការសម្តែងតាមការប្រគុំតន្ត្រីតាមបណ្តាខេត្តក្រុងនានា ។

សុខ សីឡា​លីន មកដល់​ភ្លាម បញ្ចេញ​ក្បាច់​ភ្លែត​

ទាក់ទិននិងរឿងស្នេហាវិញ សុខ សីឡាលីន នៅតែពុំទាន់បង្ហើបប្រាប់ពីបុរសកំពូលដួងចិត្តរបស់នាងនៅឡើយទេ តែសម្រាប់អ្នកក្នុងសិល្បៈសុទ្ធតែបានដឹងថាគូស្នេហ៍របស់ សុខ សីឡាលីន នៅក្បែរនាងជាប់ជានិច្ច ៕ អាលីណា

សុខ សីឡា​លីន មកដល់​ភ្លាម បញ្ចេញ​ក្បាច់​ភ្លែត​
សុខ សីឡា​លីន មកដល់​ភ្លាម បញ្ចេញ​ក្បាច់​ភ្លែត​
សុខ សីឡា​លីន មកដល់​ភ្លាម បញ្ចេញ​ក្បាច់​ភ្លែត​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត