ឆ្មា​​​​​​​ចាស់​បំផុត អាច​បំបែក​កំណត់​ត្រា​ពិភពលោក​ តែ​ម្ចាស់​បដិសេធ​

ស្ត្រីអង់គ្លេសម្នាក់បានអះអាងថាឆ្មាចិញ្ចឹមមួយក្បាលរបស់ខ្លួនថាជាឆ្មាអាយុចាស់ជាងគេបំផុតនិងអាយុបងឆ្មាកំណត់ត្រាចាស់ជាងគេលើពិភពលោកនៅសហរដ្ឋអាមេរិកទៅទៀត។ នេះបើតាមសារព័ត៌មាន Daily Mail។

ឆ្មា​​​​​​​ចាស់​បំផុត អាច​បំបែក​កំណត់​ត្រា​ពិភពលោក​ តែ​ម្ចាស់​បដិសេធ​

អ្នកស្រី Michele Foster មកពីទីក្រុង Exeter នៃប្រទេសអង់គ្លេស បានឲ្យដឹងថាឆ្មាចិញ្ចឹមរបស់អ្នកស្រីឈ្មោះ Rubble មកទល់ពេលនេះមានអាយុ២៨ឆ្នាំហើយ។ អ្នកស្រី Fosterបន្ថែមថា អ្នកស្រីបានយកRubble មកចិញ្ចឹមតាំងពីនៅតូចក្នុងឆ្នាំ១៩៨៨។

ចំពោះឆ្មាគ្រងកំណត់ត្រាអាយុចាស់ជាងគេនៅលើពិភពលោកបច្ចុប្បន្នគឺ ឆ្មាឈ្មោះCorduroy  មកពីសហរដ្ឋអាមេរិក កើតនៅឆ្នាំ១៩៨៩ ដោយត្រឹមពេលនេះមានអាយុ២៧ឆ្នាំហើយ។ ហេតុដូចនេះទើបអ្នកស្រី Foster បានអះអាងថា Rubble អាចបំបែកកំណត់ត្រា Corduroy។

ឆ្មា​​​​​​​ចាស់​បំផុត អាច​បំបែក​កំណត់​ត្រា​ពិភពលោក​ តែ​ម្ចាស់​បដិសេធ​

យ៉ាងណាក្ដី ស្ត្រីអង់គ្លេសដែលស្រលាញ់ចិញ្ចឹមបីបាច់ឆ្មាដូចកូនបង្កើតរូបនេះ បានបដិសេធមិនចង់ឲ្យ Rubble ត្រូវបំពេញលក្ខខណ្ឌដើម្បីគ្រងតំណែងកំណត់ត្រាពិភពលោកនោះឡើយ។ ម្ចាស់ឆ្មារូបនេះនិយាយថា Rubble ចូលចិត្តដេកច្រើន ស៊ីច្រើន និងដើរលេងតាមធម្មតា ដូចនេះអ្នកស្រីមិនចង់ឲ្យ Rubbleក្លាយជាឆ្មាល្បីនិងមានមនុស្សជាច្រើនចង់ជួបវានោះទេ៕

ឆ្មា​​​​​​​ចាស់​បំផុត អាច​បំបែក​កំណត់​ត្រា​ពិភពលោក​ តែ​ម្ចាស់​បដិសេធ​ ឆ្មា​​​​​​​ចាស់​បំផុត អាច​បំបែក​កំណត់​ត្រា​ពិភពលោក​ តែ​ម្ចាស់​បដិសេធ​ ឆ្មា​​​​​​​ចាស់​បំផុត អាច​បំបែក​កំណត់​ត្រា​ពិភពលោក​ តែ​ម្ចាស់​បដិសេធ​ ឆ្មា​​​​​​​ចាស់​បំផុត អាច​បំបែក​កំណត់​ត្រា​ពិភពលោក​ តែ​ម្ចាស់​បដិសេធ​

ប្រភព៖ sabay

  • ឆ្មា​​​​​​​ចាស់​បំផុត អាច​បំបែក​កំណត់​ត្រា​ពិភពលោក​ តែ​ម្ចាស់​បដិសេធ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:ជីវិតនិងសង្គម
Tags: