Angel Falls ទឹក​ធ្លាក់​ខ្ពស់​ជាង​គេ​​លើ​លោក កម្ពស់​ជិត ១​គីឡូម៉ែត្រ​

តំបន់​ទឹក​ធ្លាក់​មាន​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​គ្មាន​កម្ពស់​ខ្ពស់​ខ្លាំង​ដូច​នៅ​ក្នុង​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​ទេ។ ចង់​ដឹង​អត់! តើ​ទឹក​ធ្លាក់​ដែល​ខ្ពស់​ជាង​គេ​នោះ​ស្ថិត​នៅ​ក្នុង​ប្រទេស​ណា?

 

Angel Falls ទឹក​ធ្លាក់​ខ្ពស់​ជាង​គេ​​លើ​លោក កម្ពស់​ជិត ១​គីឡូម៉ែត្រ​

 

Angel Falls របស់​ប្រទេស​វេណេហ្ស៊ុយអេឡា គឺជា​តំបន់​ទឹក​ធ្លាក់​ដែល​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក ជាមួយ​និង​កម្ពស់ ៩៧៩ ម៉ែត្រ។ ល្បាក់​ទឹក​មួយ​ដ៏​អស្ចារ្យ​បំផុត មាន​កម្ពស់​ដល់​ទៅ ៨០៧ ម៉ែត្រ ជាមួយ​ល្បាក់​ផ្សេង​ៗ​ទៀត​ជា​ច្រើន​រួម​គ្នា ដែល​ធ្វើ​ឲ្យ​ទឹកធ្លាក់​នៅ​ក្នុង​ទ្វីប​អាមេរិកឡាទីន​មួយ​នេះ​ជាប់​កំណត់ត្រា​ខ្ពស់​ជាង​គេ​បំផុត​លើ​លោក។

 

Angel Falls ត្រូវ​បាន​ដាក់​ឈ្មោះ​ដោយ​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ aviator Jimmie Angel នៅ​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា ឆ្នាំ ១៩៣៣ ដោយ​សារ​លោក​ជា​មនុស្ស​ទី១ ដែល​បាន​ហោះហើរ​ឆ្លង​កាត់​ទឹក​ធ្លាក់​ដ៏​ស្រស់​ត្រកាល​មួយ​នេះ៕

 

Angel Falls ទឹក​ធ្លាក់​ខ្ពស់​ជាង​គេ​​លើ​លោក កម្ពស់​ជិត ១​គីឡូម៉ែត្រ​

 

Angel Falls ទឹក​ធ្លាក់​ខ្ពស់​ជាង​គេ​​លើ​លោក កម្ពស់​ជិត ១​គីឡូម៉ែត្រ​

 

ចុចអាន៖ ស្ពាន​វែង​ជាង​គេ​នៅ​អាស៊ាន​មាន​ប្រវែង ២៤​គីឡូម៉ែត្រ

ចុចអាន៖ ទឹក​ធ្លាក់​ទាំង​១០ មាន​សម្រស់​ដ៏​ស្រស់​ត្រកាល

 

ប្រភព៖ guinnessworldrecords