កម្មវិធី​សោ​អេឡិចត្រូនិច​ឆ្លាត​វៃ បញ្ចប់​បញ្ហា​ចោរ​កម្ម​យាន​យន្ត

វីប្រូ​ថិច​ប្រូ (V Protekh Pro) ជា​កម្មវិធី​សោ​អេឡិចត្រូនិច​វៃ​ឆ្លាត​មួយ ​​មាន​គុណភាព​ខ្ពស់​សម្រាប់​ការពារ​​ និង​តាម​ដាន​យានយន្ត​ប្រិយមិត្ត​ពី​ចោរ​កម្ម​ផ្សេងៗ។

 

កម្មវិធី​សោ​អេឡិចត្រូនិច​ឆ្លាត​វៃ បញ្ចប់​បញ្ហា​ចោរ​កម្ម​យាន​យន្ត

 

លោក សុខ ម៉េង ​ភ្នាក់ងារ​ផ្នែក​លក់​​ប្រចាំ​នៅ​ក្រុមហ៊ុន Angkor E&C កម្ពុជា​បាន​ប្រាប់​ឱ្យ​ដឹង​ថា កម្មវិធី​ V Protekh Pro ងាយ​ស្រួល​ប្រើប្រាស់​លើ​​ស្មាតហ្វូន។ អ្នក​អាច​ប្រើ​​​ស្មាតហ្វូន​អ្នក​ដទៃ​​​មាន​ជាប់​កម្មវិធី វីប្រូថិច​ប្រូ  ​និង​លេខ​សម្ងាត់​ម្ចាស់​យាន​យន្ត ដើម្បី​ដោះ ឬ​បិទ​ប្រព័ន្ធ​ដំណើរ​ការ​ជា​បណ្ដោះអាសន្ន។ ដើម្បី​អាច​ប្រើ​កម្មវិធី​នេះ​បាន អ្នក​ត្រូវ​ដំឡើង​ឧបករណ៍​ GPS សម្រាប់​​យានយន្ត​មួយ​ទៀត។  ប្រិយមិត្ត​អាច​ទិញ​​​ឆ្នាំង​សាក​ថ្ម​ទូរសព្ទ​បន្ថែម​​សម្រាប់​ម៉ូតូ ​ដែល​អាច​សាក​ថ្ម​តាម​ម៉ូតូ​បាន។

 

ចំពោះ​របៀប​ប្រើ ​សោរ​អេឡិចត្រូនិច​ឆ្លាតវៃ​នេះនឹង​ចាក់​ដោយ​ស្វ័យប្រវត្តិ​រាល់​ពេល​ពន្លត់​ម៉ាស៊ីន មាន​ន័យ​ថា​ក្រោយ​ពី​​ដំឡើង​ហើយ ត្រូវ​តែ​ដោះ​សោ​តាម​ទូរសព្ទ​​ទើប​បញ្ឆេះ​បាន ប្រសិន​បើ​​បើក​ប្រព័ន្ធ​ការពារ​ស្វ័យប្រវត្តិ។

 

​ភ្នាក់ងារ​ផ្នែក​លក់​ខាង​លើ​បាន​បន្ថែម​ថា ឧបករណ៍​ភ្ជាប់​ជាមួយ​កម្មវិធី​សោ​អេឡិចត្រូនិច​ឆ្លាត​វៃ​នេះ​មានតម្លៃ ៥០ ដុល្លារ (សម្រាប់​ម៉ូតូ បូក​ថ្លៃ​ដំឡើង) និង​តម្លៃ ៦៥ ដុល្លារ (សម្រាប់​រថយន្ត និង​ការ​​ដំឡើង)៕

 

 

ទាញ​យក​សម្រាប់ iOS

កម្មវិធី​សោ​អេឡិចត្រូនិច​ឆ្លាត​វៃ បញ្ចប់​បញ្ហា​ចោរ​កម្ម​យាន​យន្ត

 

ទាញ​យក​សម្រាប់ Android

កម្មវិធី​សោ​អេឡិចត្រូនិច​ឆ្លាត​វៃ បញ្ចប់​បញ្ហា​ចោរ​កម្ម​យាន​យន្ត

 

ចុច​អាន៖ ឡាន​ផលិត​ពី​កាបូន​សុទ្ធ​​តម្លៃ​កន្លះ​លាន​ មាន​តែ​ ២៥​ គ្រឿង​ ឥឡូវ​លក់ដាច់​អស់

 

អត្ថបទ៖ រក្សា