វាយ​អក្សរ​​​លើ​ iPhone ​បាន​លឿន​ដោយ​ប្រើ​ Keyboard កុំព្យូទ័រ​

ការ​វាយ​អក្សរ​ឲ្យ​បាន​លឿន​លើ​ iPhone អាច​ជា​រឿង​ពិបាក​ ព្រោះ​តែ​ទូរសព្ទ​មាន​​អេក្រង់​ទំហំ​តូច​ ប៉ុន្តែ​បើ​អាច​នឹង​លឿន​ប្រសិន​បើ​វាយ​​អក្សរ​បញ្ចូល​ទៅ​ iPhone តាម​រយៈ​ Keyboard របស់​កុំព្យូទ័រ។

 

វាយ​អក្សរ​​​លើ​ iPhone ​បាន​លឿន​ដោយ​ប្រើ​ Keyboard កុំព្យូទ័រ​

 

ជា​មួយ​កម្មវិធី​ Keywi អ្នក​អាច​ប្រើ​ប្រាស់​ Keyboard របស់​កុំព្យូទ័រ​លើ​តុ​ លើ​កុំព្យូទ័រ​យួរ​ដៃ​របស់​អ្នក​ សម្រាប់​វាយ​អក្សរ​លើ​ iPhone បាន​យ៉ាង​លឿន។ ការ​ប្រើ​ប្រាស់​កម្មវិធី​នេះ​កាន់​តែ​ងាយ​ស្រួល​ទៀត​ដោយ​គ្រាន់​តែ​ដំឡើង​វា​នៅ​លើ​ទូរសព្ទ​រួច​ចូល​ទៅ​ ​Settings → General → Keyboards → Add new keyboard > ‘KeyWi’។ បន្ទាប់​មក​ទៀត​ចុច​លើ​ ‘KeyWi’ ម្ដង​ទៀត​ ដើម្បី​​បើក​ ‘Full Access’

 

វាយ​អក្សរ​​​លើ​ iPhone ​បាន​លឿន​ដោយ​ប្រើ​ Keyboard កុំព្យូទ័រ​

 

ក្រោយ​ដំឡើង​រួច​អ្នក​អាច​ចាប់​ផ្ដើម​ប្រើ​ប្រាស់​កម្មវិធី​ដោយ​ចូល​ទៅ​កម្មវិធី​ណា​មួយ​ដែល​អ្នក​ចង់​សរសេរ​អក្សរ​ដូច​ជា​ Note ឬ Messenger។ បន្ទាប់​មក​​ចុច​លើ​សញ្ញា​ផែន​ដី​​នៅ​លើ​ Keyboard ហើយ​ជ្រើស​យក​ Keyboard ឈ្មោះ​ KeyWi។

 

វាយ​អក្សរ​​​លើ​ iPhone ​បាន​លឿន​ដោយ​ប្រើ​ Keyboard កុំព្យូទ័រ​

 

ជា​បន្ត​នៅ​លើ​កុំព្យូទ័រ​អ្នក​ចូល​ទៅ​កាន់​វិបសាយ​ដែល​ Keyboard បាន​បង្ហាញ​ដើម្បី​ចាប់​ផ្ដើម​ភ្ជាប់​ទូរសព្ទ​ទៅ​នឹង​ Keyboard កុំព្យូទ័រ។ គួរ​បញ្ជាក់​ថា​កុំព្យូទ័រ​ និង​ ទូរសព្ទ​ ត្រូវ​តែ​ភ្ជាប់​​​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត​​​តែ​មួយ ទើប​អាច​ដំណើរ​ការ​បាន។​​​​

 

វាយ​អក្សរ​​​លើ​ iPhone ​បាន​លឿន​ដោយ​ប្រើ​ Keyboard កុំព្យូទ័រ​

 

ពី​មុន​កម្មវិធី​ KeyWi មាន​ដាក់​លក់​ក្នុង​តម្លៃ​ ០,៩៩ ដុល្លារ​ ប៉ុន្តែ​ឥឡូវ​នេះ​បាន​ដាក់​​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ៕

 

វាយ​អក្សរ​​​លើ​ iPhone ​បាន​លឿន​ដោយ​ប្រើ​ Keyboard កុំព្យូទ័រ​

 

​​​​​​​​​​​

 

ចុច​អាន៖ ចង់​ដឹង​ថ្ម​ iPhone ​មាន​បញ្ហា​ ឬ​ អត់​សាក​តាម​កម្មវិធី​នេះ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BGR