មុខងារ​បើកបរ​ស្វ័យប្រវត្ត​របស់​ ​Tesla​ ​ខុស​បច្ចេកទេស​ ​បុក​ខ្ទិច​រថយន្ត

​មុខងារ​បើកបរ​ស្វ័យប្រវត្ត​របស់​ ​Tesla​ ​ម៉ូដែល​ ​X​ ​មួយ​គ្រឿង​មាន​បញ្ហា​បច្ចេកទេស​ ​ធ្វើ​ឲ្យ​រថយន្ត​ស្ទះ​បុក​រះ​ខូច​ធ្ងន់ធ្ងរ​ ​និង​ធ្វើ​ឲ្យ​អ្នក​បើកបរ​រង​របួស​ ​។​

 

មុខងារ​បើកបរ​ស្វ័យប្រវត្ត​របស់​ ​Tesla​ ​ខុស​បច្ចេកទេស​ ​បុក​ខ្ទិច​រថយន្ត

 

បុរស​​​ជា​ម្ចាស់​រថយន្ត​បាន​បញ្ជាក់​ថា​ ​គាត់​ទើប​ប្រើ​រថយន្ត​នេះ​បាន​ ​៥​ ​ថ្ងៃ​ ​ដោយ​​​បាន​ជ្រើសរើស​ប្រើ​មុខងារ​បើកបរ​ស្វ័យប្រវត្ត​​ ដែល​ ​TESLA​ ​អះអាង​ថា​ជា​មុខងារ​ទំនើប​ ​និង​សុវត្ថិភាព​បំផុត​ ​ដើម្បី​សម្រួល​ដល់​ការ​បើកបរ​។​ ​តែ​វា​បាន​ធ្វើ​ឲ្យ​គាត់​ភ្ញាក់ផ្អើល​ ​និង​ហួសចិត្ត​ ​ក្រោយ​រថយន្ត​នេះ​បាន​ដាក់​លេខ​ដោយ​ខ្លួន​វា​ ​ហើយ​ស្ទុះ​យ៉ាង​ខ្លាំង​ទៅ​បុក​ខ្ទិច​ជញ្ជាំង​ដែល​នៅ​ក្បែរ​នោះ​ ​ហើយ​សូម្បី​ប្រពន្ធ​​បុរស​​នោះ ដែល​ជា​អ្នក​បើក​​រថយន្ត​ក៏​រង​របួស​។ ​

 

មុខងារ​បើកបរ​ស្វ័យប្រវត្ត​របស់​ ​Tesla​ ​ខុស​បច្ចេកទេស​ ​បុក​ខ្ទិច​រថយន្ត

 

ចំពោះ​បញ្ហា​នេះ​ ​TESLA​ ​បាន​ស៊ើបអង្កេត​ ​ហើយ​អះ​អាង​ថា​ ​អ្នក​បើកបរ​មិន​បាន​បើក​ដំណើរការ​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ ហើយ​ច្រឡំ​បញ្ចូល​លេខ​ និង​ជាន់​ហ្គែរ​ ​ទើប​មាន​បញ្ហា​នេះ​កើត​ឡើង​។​ ​ប៉ុន្តែ សម្រាប់​ការ​អះអាង​នេះ​ ​ម្ចាស់​រថយន្ត​មិន​យល់​ស្រប​នោះ​ទេ​ ​ដោយ​​​​អះអាង​ថា​ប្រពន្ធ​របស់​គាត់​ ​(អ្នក​បើកបរ​)​ ​មិន​អាច​ច្រឡំ​ ​ហ្គែរ​ ​និង​ហ្រ្វាំង​នោះ​ទេ​ ​ព្រោះ​​គេ​ជា​អ្នក​បើកបរ​​​មាន​កំណត់​ត្រា​ល្អ​ ​៕​

 

អាន​បន្ត​ ​៖​  ឡាន​ផលិត​ពី​កាបូន​សុទ្ធ​​តម្លៃ​កន្លះ​លាន​ មាន​តែ​ ២៥​ គ្រឿង​ ឥឡូវ​លក់ដាច់​អស់

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​​​ Businessinsider