វិធីបំបាត់ក្រញ៉រដៃខ្មៅ ដោយរូបមន្តធម្មជាតិ

ជាការពិតណាស់ដែលថាសុភាពនារី មួយចំនួនជួបប្រទះនូវបញ្ហានេះ។ ពេលខ្លះគាត់មានប្រអប់ដៃសស្អាតហើយ តែក្រញ៉រដៃរបស់គាត់បែរជាខ្មៅក្រិន អាក្រក់មើលទៅវិញ។ ទោះបីជាពួកគាត់លាបឡេ យ៉ាងណាក៏មិនបាត់។ វាមានមូលហេតុច្រើនណាស់ដែលបណ្តាលអោយ បញ្ហានេះកើតឡើងទៅលើអ្នកដូចជា ត្រូវបានបំផ្លាញដោយសារកម្តៅថ្ងៃ មិនបានថែរក្សាដៃអោយបានល្អ ក្រោយពេលលាងចាន រឺបោកខោអាវហើយជាដើម។ ឥឡូវនេះមិត្តកុំបារម្ភអីណាបែកធ្លាយនឹងទម្លាយអាថ៍កំបាំងអោយទទួលបានភាពស្អាត នៅលើក្រញ៉រដៃទាំងអស់គ្នាណា៖

គ្រឿងផ្សំ៖
•    ទឹកឃ្មុំ ២ស្លាបព្រាបាយ
•    ទឹកក្រូចឆ្មារ
•    ស្ករសមួយស្លាបព្រាបាយ

វីធីអនុវត្ត៖ លាយរូបមន្តបញ្ចូលគ្នា ហើយយកវាមកខាត់ថ្នមៗ លើក្រញ៉រដៃដែលមានភាពខ្មៅស្រអាប់របស់អ្នក។ អ្នកក៏អាចយកវាមកខាត់លើដៃរបស់អ្នកផងដែរ។ សូមទុកវាចោល ១៥នាទីដើម្បីអោយទឹកក្រូចឆ្មារជ្រាប ចូលស្បែករបស់អ្នក។ ជាតិវីតាមីនC ពីទឹកក្រូចឆ្មារ និងជាតិគ្លីសេរីនពីស្ករសនឹងធ្វើអោយ ក្រញ៉រដៃរបស់អ្នកសភ្លឺរលោង យ៉ាងមានប្រសិទ្ធិភាព។ បើមិនជឿសាកមើលទៅ ហើយបើបានផលហើយ កុំភ្លេចចែករំលែកបន្តផងណា៕

ប្រភព៖ whatsupkhmer

  • វិធីបំបាត់ក្រញ៉រដៃខ្មៅ ដោយរូបមន្តធម្មជាតិ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:សុខភាព
Tags: