មហា​ស្រះ​យក្ស ​នៅ​ឃុំ​កន្ទួត​ បាន​បញ្ចប់​ការដ្ឋាន​ហើយ

មហា​ស្រះ​យក្ស ​នៅ​ឃុំ​កន្ទួត​ បាន​បញ្ចប់​ការដ្ឋាន​ហើយ



សៀមរាប​ ៖​ ស្រះ​ទឹក​ទី​២៧ គឺ​មហា​ស្រះ​យក្ស ដែល​មាន​ទំហំ​ធំ​ជាង​គេ​នៅ​ក្នុង​ខេត្ត​សៀមរាប (​​បណ្ដោយ​២០០​ម៉ែត្រ ទទឹង​១០០​ម៉ែត្រ និង​មាន​ជម្រៅ​៥​ម៉ែត្រ​) អាច​ស្តុក​ទឹកបាន​ក្នុង​ចំណុះ ១៥ ០០០​ម៉ែត្រត្រីគុណ​នោះ បាន​បញ្ចប់​ការដ្ឋាន​សាងសង់​ហើយ នា​ល្ងាច​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០១៦​បន្ទាប់​ពី​បាន​ដំណើរការ​ការដ្ឋាន​អស់​រយៈពេល​១២​ថ្ងៃ​កន្លង​មក។


លោក ខេង សុមេធ មេបញ្ជាការ​កង​វិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ដែល​បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ ក្នុង​យុទ្ធនាការ​កសាង​ស្រះ​ទឹក​ជូន​ប្រជាពលរដ្ឋ តាម​បទបញ្ជា​របស់​សម្ដេច​តេ​ជោ រួមមាន​នៅ​ក្នុង​តំបន់​គោលដៅ​មួយ​ចំនួន​នៃ​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប​នោះ​ បាន​បញ្ជាក់​ថា មហា​ស្រះ​ទឹក​មួយ​នេះ គឺជា​ស្រះ​ទឹក​ទី​២៧​ហើយ ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បាន​កសាង​ជូន​ប្រជាពល​រដ្ឋ ហើយ​ស្រះ​ទឹក​ទី​២៧​នេះ គឺជា​អំណោយ​ដែល​ត្រូវ​បាន​កសាង​ជូន​ប្រជាពលរដ្ឋ​ឃុំ​កន្ទួត​(​ខ្នារ​ក្រៅ​) ស្រុក​ស្វាយ​លើ ខេត្តសៀមរាប។

លោក​ខេង សុមេធ ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ ​ក្នុង​ខណៈ​ពេល​ដែល​មាន​វត្តមាន លោក គីម ប៊ុន​ថា​ន នាយរង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ពិនិត្យ​មើល​លទ្ធផល​ការដ្ឋាន ដែល​បានសម្រេច​ចុងក្រោយ​នេះ និង​បាន​ជួប​សំណេះសំណាល​ជាមួយ​ចាស់​ព្រឹទ្ធាចារ្យ​នៃ​សហគមន៍​មូលដ្ឋាន​ជនបទ​មួយ​នេះ​ផង​ដែរ។

លោកតា​ម្ចាស់​ស្រុក អាយុ​ប្រមាណ​ជិត​៨០​ឆ្នាំ ​បាន​មាន​ប្រសាសន៍ថា មិនដែល​ជួប​ទេ មិន​សរសើរ​មិន​បាន​ឡើយ សម័យ​តេ​ជោ គឺ​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់ ការដ្ឋាន​នេះ​មិនមែន​តូចតាច​ទេ ចេញ​បទ​បញ្ជា​ស្ទើរ​តែ​មិនទាន់​ផុត​ពី​មាត់ សម្រេចការ​រួច​ទៅ​បាត់។ លោក​តា​បាន​បន្ថែម​ថា ក្រៅពី​បាន​ទទួល​មហា​ស្រះ​នេះ ​ទីតាំង​វត្ត​កន្ទួត​(​ខ្នារ​ក្រៅ​) ត្រូវ​បាន​ចាក់​ដី​ពង្រីក ​ទីធ្លា​វត្ត សាលារៀន​ក៏​ត្រូវ​បាន​ចាក់​ដី​បំពេញ​បន្ថែម ផ្លូវ​ក្រួស​ក្រហម​ក្នុង​សហគមន៍ ក៏​ត្រូវ​បាន​ជួសជុល​ឡើងវិញ។

ជាមួយ​ការ​ទទួល​បាន​សមិទ្ធផល​ទាំងនេះ លោកតា បាន​ផ្ញើ​សេចក្តី​កោតសរសើរ និង​ដឹងគុណ​ជំនួស​ប្រជាពលរដ្ឋ​ទូទាំង​ឃុំ​កន្ទួត ជូន​ចំពោះ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បាន​ចាត់ទុកថា មហា​ស្រះ​នេះ គឺជា​មហា​ស្រះ​ទឹក​ប្រវត្តិសាស្ត្រ​សម័យ​តេ​ជោ សែន។ ផឹកទឹក នឹក​ដល់​ម្ចាស់ តេ​ជោ​សែន ស្ថិត​នៅ​ក្នុង​បេះដូង​ប្រជាជន​កម្ពុជា​ជា​រៀង​រហូត។

លោក គីម ប៊ុន​ថា មានប្រសាសន៍ថា ​បញ្ញើ​ដ៏​វិសេសវិសាល​នេះ ប្រាកដជា​បាន​ទៅដល់ ​​សម្ដេច​តេ​ជោ​ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទទួលយក​ដោយ​ក្តី​មោទនភាព​ក្រៃលែង ព្រោះ​ទាំង​អស់​នេះ គឺជា​ឋាមពល​នៃ​កម្លាំងចិត្ត ពោរពេញ​ទៅ​ដោយ​ភាព​កក់ក្តៅ ដែល​កើត​ចេញពី​ជំនឿ​ជឿ​ជាក់​របស់​ប្រជារាស្ត្រ។

ភ្ជាប់​ជាមួយ​ឱកាស​នោះ​ដែរ លោក គីម ប៊ុន​ថា​ន បាន​ចុះ​ពិនិត្យមើល​ការដ្ឋាន​ជីក​ស្រះ​ថ្មី​ចំនួន​២​កន្លែង​ទៀត គឺ​ស្រះ​ទឹក​អំណោយ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន​ សែន ទី​២៨ ទំហំ ១០៥​ម X ៦២​ម X ជម្រៅ ២​ម នៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​តា​សៀម និង​១​កន្លែង​ទៀត ជា​ស្រះ​ទឹក​អំណោយ​ទី​២៩​ទំហំ ៥០​ម​​ ជម្រៅ​៣​ម នៅ​ភូមិ​ត្រពាំង​គយ​ចម្ងាយ​ប្រមាណ​១៥០០​ម៉ែត្រ​ពី​មហា​ស្រះ​កន្ទួត​ខ្នារ​ក្រៅ​នៃ​ស្រុក​ស្វាយ​លើ៕

មហា​ស្រះ​យក្ស ​នៅ​ឃុំ​កន្ទួត​ បាន​បញ្ចប់​ការដ្ឋាន​ហើយ

មហា​ស្រះ​យក្ស ​នៅ​ឃុំ​កន្ទួត​ បាន​បញ្ចប់​ការដ្ឋាន​ហើយ

មហា​ស្រះ​យក្ស ​នៅ​ឃុំ​កន្ទួត​ បាន​បញ្ចប់​ការដ្ឋាន​ហើយ

មហា​ស្រះ​យក្ស ​នៅ​ឃុំ​កន្ទួត​ បាន​បញ្ចប់​ការដ្ឋាន​ហើយ

មហា​ស្រះ​យក្ស ​នៅ​ឃុំ​កន្ទួត​ បាន​បញ្ចប់​ការដ្ឋាន​ហើយ

មហា​ស្រះ​យក្ស ​នៅ​ឃុំ​កន្ទួត​ បាន​បញ្ចប់​ការដ្ឋាន​ហើយ