គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ​ធ្វើ​បទ​បង្ហាញ​ ស្តីពី​សិទ្ធិមនុស្ស និង​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់

ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩ និង​៣០ នាទី​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៦ នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ធ្វើ​បទ​បង្ហាញ​ស្តីពី​សិទ្ធិមនុស្ស និង​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់ ដែល​ពិធី​នេះ​រៀបចំ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​អធិបតីភាព​លោក កែវ រេ​មី ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ និង​និស្សិត​ប្រមាណ​៥០០​នាក់។

លោក ជេ​ត ជាលី សកលវិទ្យាធិការ ​នៃ​សាកលវិទ្យាល័យ​ភូម​មិន្ទ​ភ្នំពេញ​បាន​ថ្លែង​ថា សិទ្ធិមនុស្ស​គឺជា​និយាម សម្រាប់​មនុស្ស ដើម្បី​រស់​ប្រកបដោយ សេចក្ដីថ្លៃថ្នូរ។ លោក​បន្ត​ថា ការរំលោភ​សិទ្ធិមនុស្ស​គឺជា​ការប្រព្រឹត្តិ​ទៅលើ​អ្នកដទៃ​ក្នុង​ផ្លូវ​ប្រាសចាក​លក្ខណៈ​ជា​មនុស្ស ហើយ​ដើម្បី​ជៀស​វាង​ការរំលោភ​សិទ្ធិមនុស្ស គេ​ត្រូវ​ប្រព្រឹត្តិ​ចំពោះ​មនុស្ស​ដោយ​គោរព​សេចក្ដីថ្លៃថ្នូរ​។ សិទ្ធិមនុស្ស​មាន​លក្ខណៈ​ពិសេស​យ៉ាងហោចណាស់​៣​យ៉ាង គឺ​មិន​អាច​កាត់ផ្ដាច់​ពី​គ្នា​បាន មិន​អាច​បែងចែក​បាន និង​ពឹង​ផ្អែកលើ​គ្នា​ទៅវិញទៅមក​៕