អាមេរិកបង្កើតរោងចក្រដាំដំណាំធំបំផុតលើពិភពលោក

​    ​យោងតាមវេបសាយដេលីមែល សហរដ្ឋអាមេរិក​បាន​បាត់​ដី​បង្កបង្កើនផល ៦០ ម៉ឺន​ហិកតា​ទៅ​ផ្នែក​នគរូបនីយកម្ម​រៀង​រាល់​ឆ្នាំ​។ ដើម្បី​លុបបំបាត់​ការបាត់​ដី ក្រុមហ៊ុន AeroFarms បាន​សាងសង់​កសិដ្ឋាន​បញ្ឈរ​នៅក្នុង​រោងចក្រ ហើយ​កសិដ្ឋាន​នេះ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​រោងចក្រ​ទី​ប្រាំបួន​របស់ខ្លួន​នៅ​ទីក្រុង​នូ​វ៉ា​ក (Newark) រដ្ឋ​ញូ​វ​ជើ​ស៊ី ឆ្ងាយ​ពី​សង្កាត់​ម៉ា​ហា​ថែ​ន​ប្រហែល​មួយ​ម៉ោង​។​

អាមេរិកបង្កើតរោងចក្រដាំដំណាំធំបំផុតលើពិភពលោក

​    ​ដោយ​ត្រូវគេ​ជឿថា​ជា​កសិដ្ឋាន​បញ្ឈរ​ធំ​បំផុត​របស់​ពិភពលោក រោងចក្រ​ទំហំ ៦.៥០០ ម៉ែត្រការ៉េ​នេះ​មាន​សក្តានុពល​ក្នុងការ​ប្រមូល​ផល​អាហារ ៩០ ម៉ឺន​តោន​ក្នុង​មួយឆ្នាំ និង​ប្រើប្រាស់​ទឹក​តិចជាង​កសិដ្ឋាន​ធម្មតា​ដល់​ទៅ ៩៥ ភាគរយ​។

អាមេរិកបង្កើតរោងចក្រដាំដំណាំធំបំផុតលើពិភពលោក 

​    ​ក្រុមហ៊ុន AeroFarms បានធ្វើ​បេសកកម្ម​លុបបំបាត់​វិបត្តិ​ស្បៀងអាហារ​សកលលោក​តាំងពី​ឆ្នាំ ២០០៤ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បណ្តុះ​ដំណាំ​លើ​អាកាស​របស់ខ្លួន​។ 

​    ​ក្រុមហ៊ុន​បាន​ពន្យល់​លើ​វេ​ប​សាយ​របស់ខ្លួន​ថា បច្ចេកវិជ្ជា​នេះ​ផ្តល់នូវ "​វដ្ត​នៃ​ការប្រមូល​ផល​លឿន​ជាង​មុន លទ្ធផល​ដែល​អាច​ព្យាករណ៍​ដឹង​មុន សុវត្ថិភាព​ចំណីអាហារ​ល្អ​គ្មាន​គូ​ប្រៀប និង​ផលប៉ះពាល់​បរិស្ថាន​តិចតួច​"​។​

អាមេរិកបង្កើតរោងចក្រដាំដំណាំធំបំផុតលើពិភពលោក

​    ​វេ​ប​សាយ Urbanist បាន​រាយការណ៍​ថា កសិដ្ឋាន​ដ៏​ធំ​សម្បើម​នេះ​នឹងមិន​ត្រឹមតែ​ផលិត​រុក្ខជាតិ​និង​បន្លែ​បៃតង​រាប់ម៉ឺន​តោន​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ផលិត​ទិន្នផល ជាង​កសិដ្ឋាន​ប្រពៃណី​ខាងក្រៅ​ទំហំ​ប៉ុន​គ្មាន​ដល់​ទៅ ៧៥ ភាគរយ​ច្រើន​ទៀតផង​៕