ក្មេង​ស្រី​ពីរ​ឆ្នាំ​របួស​ជើង​គួរ​ឲ្យ​ខ្លាច​ក្រោយ​ពាក់​ស្បែក​ជើង​ជ័រ​ម្យ៉ាង

ឪពុកម្ដាយជនជាតិអង់គ្លេសមួយគូថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីឃើញស្បែកជើងដែលបានពាក់ឲ្យកូនស្រីអាយុពីរឆ្នាំរបស់ខ្លួនបង្កឲ្យដាច់រលាត់ជើងរហូតចេញឈាម។

ក្មេង​ស្រី​ពីរ​ឆ្នាំ​របួស​ជើង​គួរ​ឲ្យ​ខ្លាច​ក្រោយ​ពាក់​ស្បែក​ជើង​ជ័រ​ម្យ៉ាង

តាមសារព័ត៌មាន Daily Mail អ្នកស្រី Lisa ដែលជាម្ដាយក្មេងស្រី Esmé Connor បានឲ្យដឹងថា អ្នកស្រីនិងស្វាមីបានទទួលកាដូជាស្បែកជើងជ័រសង្រែកមួយគូពីមិត្តភ័ក្ដិសម្រាប់ជាអំណោយក្នុងថ្ងៃខួបកំណើតរបស់ Esmé ។ អ្នកស្រីបន្ថែមទៀតថា ពេលទទួលកាដូអ្នកស្រីក៏បានឲ្យកូនស្រីលភ្លាមៗដែរ ដោយឃើញថាល្មមអាចពាក់បាន។

ក្រោយពេលចប់កម្មវិធីខួបកំណើត អ្នកស្រី Lisa បានឲ្យ Esmé ពាក់ស្បែកជើងជ័រសង្រែកនោះដើរទៅលេងក្នុងសួនច្បារ។ អ្នកស្រីបានសម្គាល់ថា កូនស្រីរបស់ខ្លួនមានអារម្មណ៍មិនស្រួល ហើយកន្លះម៉ោងក្រោយមកស្រាប់តែជើង Esmé មានស្នាមស្បែកជើងនិងរលាត់ជើងដាច់ចេញឈាម។

ក្មេង​ស្រី​ពីរ​ឆ្នាំ​របួស​ជើង​គួរ​ឲ្យ​ខ្លាច​ក្រោយ​ពាក់​ស្បែក​ជើង​ជ័រ​ម្យ៉ាង

ក្រោយមានបញ្ហានេះ អ្នកស្រី Lisa បានទាក់ទងនិងដោះស្រាយជាមួយខាងក្រុមហ៊ុនលក់ស្បែកជើងខាងលើនោះ។ ជាមួយគ្នានោះអ្នកស្រី បានថតរូបស្បែកជើងដែលពាក់ឲ្យកូនស្រី បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមជាសារប្រាប់ដល់ឪពុកម្ដាយដទៃទៀតឲ្យបានដឹងពីបញ្ហានោះ។

រូបថតទាំងនោះបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនិងចែកចាយតៗគ្នាជាច្រើន៕

ក្មេង​ស្រី​ពីរ​ឆ្នាំ​របួស​ជើង​គួរ​ឲ្យ​ខ្លាច​ក្រោយ​ពាក់​ស្បែក​ជើង​ជ័រ​ម្យ៉ាង ក្មេង​ស្រី​ពីរ​ឆ្នាំ​របួស​ជើង​គួរ​ឲ្យ​ខ្លាច​ក្រោយ​ពាក់​ស្បែក​ជើង​ជ័រ​ម្យ៉ាង ក្មេង​ស្រី​ពីរ​ឆ្នាំ​របួស​ជើង​គួរ​ឲ្យ​ខ្លាច​ក្រោយ​ពាក់​ស្បែក​ជើង​ជ័រ​ម្យ៉ាង

ប្រភព៖ sabay

  • ក្មេង​ស្រី​ពីរ​ឆ្នាំ​របួស​ជើង​គួរ​ឲ្យ​ខ្លាច​ក្រោយ​ពាក់​ស្បែក​ជើង​ជ័រ​ម្យ៉ាង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:ជីវិតនិងសង្គម
Tags: