Roma យល់​ព្រម​បន្ត​កុងត្រា​ថ្មី១​ឆ្នាំ​ទៀត​ឲ្យ​ Totti

ក្លឹប Roma បាន​យល់​ព្រម​បន្ត​កុងត្រា​១​ឆ្នាំ​ទៀត​ជាមួយ​ប្រធាន​ក្រុម Francesco Totti ដែល​អាច​ឲ្យ​វីរបុរស របស់​ពួកគេ​ចូលនិវត្តន៍​ពី​បាល់ទាត់​នៅ​ក្នុង​ទឹកដី Stadio Olimpico។

 Roma យល់​ព្រម​បន្ត​កុងត្រា​ថ្មី១​ឆ្នាំ​ទៀត​ឲ្យ​ TottiFrancesco Totti

 

កន្លង​មក​មាន​ចម្ងល់​ជា​ច្រើន​ជុំវិញ​អនាគត​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ជាមួយ Roma តែ​យ៉ាងណា​ក៏ដោយ​ទីបំផុត​ក្លឹប​បាន​សម្រេច​បន្ត​កុងត្រា​ឲ្យ​កីឡាករ​ជើង​ចាស់​របស់​ខ្លូន។ Totti ​និយាយ​ក្រោយ​បន្ត​កុងត្រា​ថ្មី​ថា៖ “ខ្ញុំ​ពិតជា​ចង់​បាន​កិច្ចសន្យា​នេះ ព្រោះ​វា​គឺជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ។ ខ្ញុំ​តែង​សង្ឃឹម​ថា​អាច​បញ្ចប់​អាជីព​ដោយ​ពាក់​អាវ​ក្រុម​តែមួយ​គត់​គឺ Roma”។

 

Francesco Totti បាន​ហ្វឹកហាត់​ជាមួយ Roma តាំង​ពី​អាយុ​១២​ឆ្នាំ អំឡុង​ឆ្នាំ ១៩៨៩។ កីឡាករ​ដែល​ពាក់ លេខ​១០​រូបនេះ លេង​បាន​៧៥៨​ប្រកួត​ឲ្យ​ក្លឹប ស៊ុត​បញ្ចូល​ទី​៣០៤គ្រាប់​គិត​គ្រប់​កម្មវិធី​ទាំងអស់៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal