ស្ដេច​ថៃ​​អាឌុល យ៉ាដេត ​​​សម្រេច​​វះកាត់​បេះ​ដូង

ស្ដេច​​ថៃ​​​​​ភូមិ​​បុល អាឌុល​​​​​​​​​​​​​យ៉ាដេត​ ​​វ័យ​ ៨៨​​វស្សា​​​បាន​សម្រាក​​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ក្នុង​​​​​​ក្រុង​បាង​កក​​​អស់​​រយៈពេល​ជា​យូរ ​និង​​​​មិន​បាន​​បង្ហាញ​​មុខ​​ឲ្យ​សាធារណៈ​ជន​​​បាន​​ឃើញ​​​ជា​ច្រើន​ខែ​មក​ហើយ។​

 

ស្ដេច​ថៃ​​អាឌុល យ៉ាដេត ​​​សម្រេច​​វះកាត់​បេះ​ដូង

​​​

ស្ដេច​​ថៃ​អង្គ​នេះ​​ ​​មាន​​​​ប្រជាជន​​​គោរព​ស្រលាញ់​​យ៉ាង​​ច្រើន​ ​និង​​ត្រូវ​គេ​​ដឹង​​ថា​​ធ្លាប់​​ធ្វើ​​ជា​អាជ្ញា​កណ្ដាល​​​​​​​​​សម្រប​​សម្រួល​​​ផ្នែក​​នយោបាយ​​​​ក្នុង​ប្រទេស​​​​​​​​​ថែម​ទៀត។ ប្រទេស​ថៃ​​​កំពុង​​រៀប​ចំ​​​​ប្រារព្ធ​​​​ខួប​​​​ឡើង​​គ្រងរាជ្យ​​​​ ៧០​ឆ្នាំ​​​នៅ​ថ្ងៃ​​ព្រហស្បតិ៍​​ស្អែក​​។

 

​​​ក្នុង​​សេចក្ដី​​ថ្លែង​ការ​​​​​​​​ណ៍ចេញ​​ដោយ​​រាជវាំង​ថៃ​​​ប្រាប់​ថា ​ស្ដេច​យ៉ាដេត​ ​​កំពុង​​សម្រាក​ព្យាបាល​​​ជំងឺ​​​សរសៃ​អាកទែ​ស្អិត​​ណែន​​ចូល​គ្នា ​​ការ​ឆ្លង​មេរោគ​បាក់តេរី ​​ពិបាក​ដង្ហើម និង​​​​​ជំងឺ​ច្រើន​ប្រភេទ​​ទៀត។ ​​​ក្រុម​វេជ្ជបណ្ឌិត​​​​បាន​វះកាត់​​​​​ញែក​​សរសៃ​​អាកទែ​ក្នុង​បេះ​ដូង​​​​​​​​​​ឲ្យ​ឃ្លាត​​គ្នា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ​​បន្ទាប់​​ពី​​​លទ្ធផល​តេស្ដ​​​​បង្ហាញ​​ថា​​ ពុំ​​មាន​​ឈាម​​គ្រប់​គ្រាន់​​ក្នុង​​​សាច់ដុំ​បេះ​ដូង​។

 

គួរ​បញ្ជាក់​​ថា​ កាល​ពី​ខែ​​មុន​​ ស្ដេច​​​​​សោយ​រាជ្យ​​យូរ​​ជាង​គេ​បំផុត​​លើ​ពិភព​លោក​​​អង្គ​នេះ​ ធ្លាប់​​​​​​ព្យាបាល​​​​​​​​ទឹក​​​​​​​​​ព័ទ្ធ​​​ខួរ​ក្បាល​ ​និង​​ហើម​​សួត​​ផង​ដែរ។ ​​​សុខភាព​​​​​របស់​ស្ដេច​​​​​​​​​​ យ៉ាដេត​ ​​​ត្រូវ​​គេ​​​យក​ចិត្ត​​ទុក​ដាក់​ខ្លាំង​​​​នៅ​ថៃ ​ព្រោះ​​​ព្រះ​អង្គ​​​​​ជា​​និមិត្ត​​រូប​រួប​រួម​​ និង​​សសរ​​​ស្ថិរភាព​​​ក្នុង​​សង្គម​ ដែល​ប្រទេស​​​ធ្លាប់​​​​កើត​​​មាន​​ភាព​ចលាចល​ និង​​​អំពើ​ហិង្សា​​​ច្រើន​លើក​ច្រើន​សា​កន្លង​មក​៕

 

ស្ដេច​ថៃ​​អាឌុល យ៉ាដេត ​​​សម្រេច​​វះកាត់​បេះ​ដូង

 

ស្ដេច​ថៃ​​អាឌុល យ៉ាដេត ​​​សម្រេច​​វះកាត់​បេះ​ដូង

 

ស្ដេច​ថៃ​​អាឌុល យ៉ាដេត ​​​សម្រេច​​វះកាត់​បេះ​ដូង

ទិដ្ឋភាព​​ថ្ងៃ​ចម្រើន​ព្រះជន្ម ​៨៨​វស្សា​

 

ចុចអាន៖ ក្សត្រី​ថៃ​​​​​​​​កើត​ជំងឺ​​ខ្វះ​ឈាម​ខួរក្បាល ខណៈ​​​​​​​ស្ដេច​​យ៉ា​ដេត​ កើត​​ជំងឺ​ច្រើន​ប្រភេទ

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ Asiaone